ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប និងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ រៀបចំកម្មវិធី “ស្នាមញញឹមភូមិខ្ញុំ” ដើម្បីបង្ហាញពីរបៀបប្រមូលផលស្រូវបែបបុរាណ
នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ដោយមានការចូលរួមរៀបចំកម្មវិធីពីសំណាក់លោក ចែម ចាន់រ៉ា (ហៅ ពាក់ មី) បានរៀចំកម្មវិធី “ស្នាមញញឹមភូមិខ្ញុំ” ដើម្បីបង្ហាញពីរបៀបប្រមូលផលស្រូវបែបបុរាណដូចជា បរទេះគោដឹកស្រូវ រែកកណ្តាប់ស្រូវ បោកស្រូវ បែនស្រូវ ដាល់អំបុក ដុតក្រឡាន ធ្វើនំ នៅក្នុងភូមិថ្នល់ត្រង់ ឃុំបាគងស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមវត្តមានចូលរួមដឹកនាំកម្មវិធីពីសំណាក់លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប ដោយមានភ្ញៀវអន្តរជាតិប្រមាណជាង១០០នាក់ និងប្រជាពលរដ្ឋចូលរួមជាច្រើននាក់ផងដែរ។

ការបង្កើតកម្មវិធី “ស្នាមញញឹមភូមិខ្ញុំ”នាពេលនេះ គឺចង់រំឭកអនុស្សាវរីយច្រូតស្រូវ បោកស្រូវ បែនស្រូវ និងបញ្ជាន់ស្រូវ ព្រមទាំងដាល់អំបុកជុំគ្នា តាមបែបប្រពៃណីទំនៀមទម្លាប់បុរាណខ្មែរ និងនឹកដល់ជីវភាពសុខសាន្តនៃប្រជាពលរដ្ឋខ្មែរតាំងពីសម័យអតីតកាលរហូតមកដល់បច្ចុប្បន្ន ដែលបញ្ជាក់ពីភាពរីកចម្រើន ភាពសុខសាន្ត សន្តិភាពក្នុងប្រទេសកម្ពុជា ។ ការប្រមូលផលបែបបុរាណដែលមានការចូលរួមពីថ្នាក់ដឹកនាំខេត្តអាជ្ញាធរស្រុកឃុំ រួមជាមួយភ្ញៀវទេសចរបរទេសប្រជាកសិករយ៉ាងច្រើនបើក្រឡេកទៅមើលតាមបែបជាក់ស្ដែងការប្រមូលផលស្រូវតាមបែបបុរាណ គឺពិបាកខ្លាំងណាស់ ព្រោះត្រូវប្រើកម្លាំងមនុស្ស និងកម្លាំងសត្វទាំងស្រុងមិនដូចការធ្វើកសិកម្ម នៅសម័យនេះទេមានគ្រឿងចក្រជួយសម្រួលដល់កម្លាំងមនុស្សបានច្រើនផងដែរ។

លោក សូត្រ សូរ ប្រធានសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំដែលជាអ្នករៀបចំកម្មវិធីបានមានប្រសាសន៍ថា ការរៀបចំកម្មវិធី ការប្រារព្វកម្មវិធីវិធី “ស្នាមញញឹមភូមិខ្ញុំ” គឺជាលើកទី១ហើយសម្រាប់ស្រុកប្រាសាទបាគង ហើយការរៀបចំកម្មវិធីនាពេលនេះ គឺចង់រំឭកប្រពៃណីដូនតាយើងដែលច្រូតស្រូវដោយកណ្តៀវ ជាពិសេសនោះដែរគឺចង់បង្ហាញ និងបង្រៀនដល់ ភ្ញៀវទេសចរណ៍អន្តរជាតិដែលបានចូលរួមក្នុងកម្មវិធីនេះឲ្យពួកចេះច្រូត ចេះចង ចេះរែក បោកស្រូវ .បែនស្រូវ .និងយកស្រូវដាល់អំបុកនិងរៀនធ្វើនំផងដែរ ។(រូបសម្ភាសន៍….)

លោក ចែម ចាន់រ៉ា (ហៅ ពាក់ មី) ដែលជាអ្នករៀបចំ និងចាត់ចែងកម្មវិធី“ស្នាមញញឹមភូមិខ្ញុំ”ទាំងស្រុងផងដែរនោះក៏បានមានប្រសាសន៍ថា នេះជាលើកទី២ដែលរូបលោកបានរៀបចំធ្វើកម្មវិធី គឺលើកទី១ធ្វើនៅខេត្តស្វាយរៀង និងលើកនេះនៅក្នុងប្រាសាទបាគងខេត្តសៀមរាប។ លោកថាកម្មវិធីនេះ គឺចង់បង្ហាញឲ្យភ្ញៀវទេសចរណ៍ដឹងពីប្រពៃណីដូនតាខ្មែរពីរបៀបបែបបុរាណនៃការប្រមូលផលស្រូវដូចជាបរទេះគោដឹកស្រូវ .រែកកណ្តាប់ស្រូវ. បោកស្រូវ .បែនស្រូវ .ដាល់អំបុក .ដុតក្រឡាន .ធ្វើនំផងដែរ ។ លោក ពាក់ មី បានបន្តថា លោកនឹងមានគម្រោងធ្វើតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ ហើយនាពេលខាងមុខនេះនៅខេត្តសៀមរាប លោកនឹងមានកម្មវិធីចាប់ត្រីជាមួយភ្ញៀវទេសចរណ៍អន្តរជាតិផងដែរ៕
អត្ថបទ៖ គឿនវេត





-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
នយោបាយ១៥ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ