ព័ត៌មានជាតិ
សម្ដេចធិបតី ចាត់ទុកការដែលពលរដ្ឋខ្មែរទៅព្យាបាលនៅក្រៅប្រទេសជារឿងធម្មតា ត្បិតប្រទេសផ្សេងក៏ដូចគ្នា
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុកការដែលប្រជាពលរដ្ឋខ្មែរចេញទៅព្យាបាលជំងឺនៅក្រៅប្រទេសជារឿងដែលទូទៅ មិនមែនជាបញ្ហាចោទលើវិស័យសុខាភិបាលកម្ពុជាឡើយ ត្បិតថាប្រទេសផ្សេងៗនៅលើពិភពលោកនេះ តែងតែមានប្រជាពលរដ្ឋខ្លួនចេញទៅព្យាបាលជំងឺនៅក្រៅប្រទេសដូចគ្នាដែរ។ សម្ដេចធិបតី នាយករដ្ឋមន្ត្រីថ្លែងដូច្នេះ ក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ដូច្នេះ៖« ពិតណាស់ប្រជាពលរដ្ឋខ្លះ អ្នកមានលទ្ធភាព គាត់ចេញទៅព្យាបាលនៅក្រៅ វាអត់ខុសពីប្រទេសផ្សេងៗ! ប្រជាពលរដ្ឋខ្លះចេញទៅព្យាបាលនៅថៃ ថៃទៅព្យាបាលនៅជប៉ុន ជប៉ុនទៅព្យាបាលនៅអាមេរិក តាមជំនាញ »។

ប៉ុន្តែសម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងសុខាភិបាលកម្ពុជាខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំងបន្ថែមទៀត បំពាក់ឧបករណ៍ទំនើបៗ និងផ្ដល់ថ្នាំឱ្យបានត្រឹមត្រូវ ដើម្បីឱ្យប្រជាពលរដ្ឋមិនមានលទ្ធភាពចេញទៅព្យាបាលនៅក្រៅប្រទេស ទទួលបានសេវាសុខាភិបាលក្នុងស្រុកមួយប្រកបដោយគុណភាពល្អប្រសើរ។

សម្ដេចធិបតី ក៏បានអះអាងដែរថា រដ្ឋាភិបាល នឹងសាងសង់មន្ទីរពេទ្យថ្នាក់តំបន់នៅក្នុងខេត្តកំពង់ចាម និងសៀមរាប ដើម្បីបង្ខិតសេវាសុខាភិបាលទំនើបឱ្យកាន់តែកៀកប្រជាពលរដ្ឋនៅតាមខេត្តដែលឆ្ងាយពីរាជធានីភ្នំពេញទទួលបានការព្យាបាលជំងឺកម្រិតធ្ងន់ទាន់ពេល ដោយមិនបាច់ចំណាយពេលវេលា និងថវិការមករាជធានីភ្នំពេញ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្លាប់បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣កន្លងទៅ ប្រជាពលរដ្ឋកម្ពុជាចន្លោះពី២០-២៥ម៉ឺននាក់ បានចេញទៅព្យាបាលជំងឺនៅក្រៅប្រទេស។ ចំណែកពលរដ្ឋជាង១៣លាននាក់ ទទួលសេវាព្យាបាលនៅតាមមន្ទីរពេទ្យក្នុងស្រុក។

រដ្ឋមន្ត្រីសុខាភិបាល អះអាងថា កម្ពុជា មិនខុសពីប្រទេសចំនួននៅក្នុងតំបន់អាស៊ានឡើយ ដោយសារតែប្រទេសក្នុងនៅតំបន់អាស៊ាន តែងតែបើកឱ្យអ្នកជំងឺចេញទៅក្រៅប្រទេសរបស់ខ្លួន ដើម្បីប្រើប្រាស់សេវាសុខាភិបាលនៅបរទេស ដែលការចេញទៅព្យាបាលជំងឺនៅក្រៅប្រទេស ជាជម្រើសរបស់អ្នកជំងឺ និងក្រុមគ្រួសាររបស់អ្នកជំងឺ៕
-
កីឡា១៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


