ព័ត៌មានជាតិ
ប.ស.ស គ្រោងនឹងអនុវត្តគម្រោង HAPPINESS ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានរបស់ ប.ស.ស
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) គ្រោងនឹងអនុវត្តគម្រោង HAPPINESS ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានរបស់ ប.ស.ស កាន់តែទំនើប សម្រាប់ផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែលឿន និងឆាប់រហ័ស។

គម្រោង HAPPINESS ស្ដីពីប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) របស់ ប.ស.ស នេះ ត្រូវបាន លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស តំណាង លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកកិច្ចប្រជុំពិភាក្សាជាមួយ លោក Takayuki FURUTANI តំណាងក្រុមហ៊ុន HITACHI និងជានាយកគ្រប់គ្រងគម្រោង ស្តីពី វឌ្ឍនភាព នៃដំណើរការស្នើសុំជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ពីរាជរដ្ឋាភិបាលជប៉ុន កាលពីព្រឹកថ្ងៃទី ១០ ធ្នូ នៅស្នាក់ការកណ្ដាល ប.ស.ស រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ប.ស.ស និងតំណាងក្រុមហ៊ុន HITACHI សរុបប្រមាណជាង ១០ រូប។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានឱ្យដឹងថា កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិភាក្សា និងត្រួតពិនិត្យវឌ្ឍនភាព នៃដំណើរការស្នើសុំជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) របស់រាជរដ្ឋាភិបាលជប៉ុន សម្រាប់អភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) របស់ ប.ស.ស និងជំហានបន្ទាប់។

លោកបណ្ឌិត បានរម្លឹកថា នាពេលកន្លងមក ក្រុមហ៊ុន HITACHI បានមកទស្សនកិច្ចនៅកម្ពុជា និងប្រជុំពិភាក្សាជាមួយនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃ ប.ស.ស តាមរយៈប្រព័ន្ធអនឡាញ ដើម្បីត្រួតពិនិត្យវឌ្ឍនភាព នៃដំណើរការស្នើសុំជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ពីរាជរដ្ឋាភិបាលជប៉ុន ការឈ្វេងយល់អំពីស្ថានភាពជាក់ស្ដែង នៃប្រព័ន្ធ ICT របស់ ប.ស.ស នាពេលបច្ចុប្បន្ន និងការស្នើសុំទិន្នន័យចាំបាច់នានា ដើម្បីអនុវត្តគម្រោង HAPPINESS ស្តីពី ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) របស់ ប.ស.ស៕
អត្ថបទ ៖ សំអឿន



-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២១ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៤ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


