ព័ត៌មានជាតិ
ព្រឹត្តិការណ៍សាទរកម្ពុជា ទទួលយកការឧបត្ថម្ភពីក្រុមហ៊ុនស្រាបៀរ តែមិនឱ្យផ្សាយម៉ាកស្រាបៀរនៅមុខព្រះបរមរាជវាំងឡើយ
ព្រឹត្តិការណ៍«សាទរកម្ពុជា» នឹងរៀបចំឡើងនៅខាងមុខព្រះបរមរាជវាំង ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុនផលិតស្រាបៀរមួយចំនួន ប៉ុន្តែឯកឧត្ដម ហ៊ុន ម៉ានី ដែលជាផ្ដួចផ្ដើមឱ្យមានព្រឹត្តិការណ៍នេះឡើង បានកំណត់មិនឱ្យផ្សព្វផ្សាយម៉ាកស្រាបៀរនៅខាងមុខព្រះបរមរាជវាំងឡើយ និងក្រៅពីនេះអ្នកច្រៀង អ្នកសម្ដែងដែលមានវត្តមានក្នុងកម្មវិធី មិនអនុញ្ញាតឱ្យស្លៀកសម្លៀកបំ ពាក់មិនសមរម្យឡើយ ហើយខ្លឹមសារចម្រៀងទៀតសោតត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់។ នេះបើតាមការឱ្យដឹងពីសំណាក់លោក សុខ សប្បាយណា សមាជិកគណៈកម្មការរៀបចំព្រឹត្តិការណ៍«សាទរកម្ពុជា» នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។

លោក សុខ សប្បាយណា សង្កត់ធ្ងន់អំពីការគិតគូរខ្ពស់ទុកមុនដូច្នេះ៖«យើងក៏ប្រយ័ត្នប្រយែងដែររឿងសម្លៀកបំពាក់ មិនអាចឱ្យ(ស្លៀកពាក់)អ្វីដែលមិនស័ក្ដិសមទេ ដោយសារទីតាំងនៅសួនមុខព្រះបរមរាជវាំង។ អត្ថន័យនៃបទ(ចម្រៀង) ក៏បានគិតគូរច្បាស់លាស់ ក៏ដូចជាមិនឱ្យមានការបង្ហាញនូវ LOGO (ម៉ាកសញ្ញា)គ្រឿងស្រវឹងនៅមុខព្រះបរមរាជវាំងផងដែរ។ នេះជាស្មារតីដឹកនាំរបស់បងប្រធាន(ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា) »។

បន្ថែមពីនេះ ឆ្លើយតបនឹងសំណួររបស់កម្ពុជាថ្មី លោក សុខ សប្បាយណា បានឱ្យដឹងថា ក្រុមហ៊ុនស្រាបៀរ ដែលចូលរួមឧបត្ថម្ភកម្មវិធីនេះ ជាក្រុមហ៊ុនមួយដែលផលិតផលស្រាបៀរផង ភេសជ្ជៈ និងទឹកពិសារផង។ ដូច្នេះ ក្រុមហ៊ុនទាំងនោះអាចផ្សព្វផ្សាយផលិតផលភេសជ្ជៈ និងទឹកពិសារនៅទីតាំងខាងមុខព្រះបរមរាជវាំងបាន ប៉ុន្តែដាច់ខាតស្រាបៀរមិនអាចផ្សព្វផ្សាយចំពោះមុខទីតាំងមុខព្រះបរមរាជវាំងឡើយ។

ត្បិតថាមិនអាចផ្សព្វផ្សាយស្រាបៀរនៅខាងមុខព្រះបរមវាំងបាន ប៉ុន្តែក្រុមហ៊ុនស្រាបៀរទាំងនោះ អាចផ្សព្វផ្សាយម៉ាកសញ្ញារបស់ខ្លួន នៅតាមបណ្ដោយមាត់ទន្លេ និងទីតាំងផ្សេងទៀតនៃព្រឹត្តិការណ៍សាទរកម្ពុជា។ នេះជាការបញ្ជាក់បន្ថែម របស់លោក សុខ សប្បាយណា។

យ៉ាងណាក៏ដោយ លោក សុខ សប្បាយណា សមាជិកគណៈកម្មការរៀបចំព្រឹត្តិការណ៍«សាទរកម្ពុជា» ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនស្រាបៀរដែលបានចូលរួមឧបត្ថម្ភ និងយល់ស្របចំពោះគោលការណ៍មិនផ្សាយម៉ាកសញ្ញានៅខាងមុខទីតាំងព្រះបរមរាជរាំងនេះ និងលើឆាកប្រគុំតន្រ្តីធំនៅខាងមុខព្រះបរមរាជវាំង។

គួរឱ្យដឹងថា ព្រឹត្តិការណ៍សាទរកម្ពុជា ឬ Celebrating Cambodia ជាព្រឹតិ្តការណ៍នៃការអបអរដល់សង្គមមួយដែលប្រកបដោយភាពរស់រវើក ជាមួយនឹងការបង្ហាញវិសេសភាពនៃអត្តសញ្ញាណ ដោយសមានចិត្តសោមន្សចំពោះអ្វីៗដែលបានឆ្លងកាត់ និងជម្នះ និងការលើកតម្កើងមោទនភាពក្នុងភាពជាប្រជាជាតិមួយ៕
ដោយ៖ ង៉ិល ណារ៉ាត់






-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


