ព័ត៌មានជាតិ
ស្អែកនេះ អ្នកដឹកនាំស្ថាប័នសារព័ត៌មាន នឹងជួបជុំគ្នាជជែកពីបញ្ហាផ្សាយព័ត៌មានបែបណា ទើបគេចផុតពីការប្ដឹងផ្ដល់
ដើម្បីស្រាយចំងល់មួយចំនួនជុំវិញថា តើអ្នកសារព័ត៌មានគួរប្រតិបត្តិ និងបំពេញការងារយ៉ាងដូចម្តេចដើម្បីអាចគេចផុតពីការរិះគន់ ការចោទប្រកាន់ ឬពាក្យបណ្តឹងនានា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ក្លិបអ្នកកាសែតកម្ពុជា(ក.អ.ក) នឹងរៀបចំវេទិកានិពន្ធនាយកដ៏ធំមួយប្រចាំឆ្នាំ ដោយមានថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មានជាង១០០នាក់ មកពីអង្គភាពផ្សេងៗគ្នា ដើម្បីជជែកពិភាក្សាលើប្រធានបទ «វិជ្ជាជីវៈសារព័ត៌មាន និងការបញ្ចេញមតិ»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្លិបអ្នកកាសែតកម្ពុជា ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។

ក.អ.ក សម្រេចរៀបចំវេទិកា ក្រោយសង្កេតឃើញថា មួយរយៈចុងក្រោយនេះ អ្នកសារព័ត៌មាននៅតែប្រឈមនូវពាក្យបណ្តឹងនិង ការរិះគន់ពីសារធារណជនអំពីការផ្សព្វផ្សាយមួយចំនួនដែលនាំឱ្យមានការវាយតម្លៃជាអវិជ្ជមានស្ទើរជាទូទៅដល់អ្នកសារព័ត៌មាននៅកម្ពុជា។

ក.អ.ក អះអាងថា ការលើកយកប្រធានបទនេះមកពិភាក្សា ព្រោះក្លិបអ្នកកាសែតកម្ពុជាយល់ឃើញថា វិជ្ជាជីវៈសារព័ត៌មាននៅតែជាប្រការសំខាន់ដែលត្រូវយកចិត្តទុកដាក់បន្តពង្រឹង ដើម្បីការពារតម្លៃអ្នកសារព័ត៌មានអាជីព និងរក្សាបាននូវទំនុកចិត្តពីមហាជន។ ជាមួយគ្នានោះ ការបញ្ចេញមតិនៅតែជាកង្វល់ ខណៈដែលយើងបានសង្កេតឃើញថា ការប្រើប្រាស់សិទ្ធិហួសពីព្រំដែនច្បាប់នៅតែកើតមាន និងនាំឲ្យប៉ះពាល់ដល់អ្នកដទៃ។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានថ្លែងថា អ្នកសារព័ត៌មានអាចគេចផុតពីពាក្យបណ្តឹងបានក្នុងការបំពេញអាជីពការងារសារព័ត៌មានរបស់ខ្លួន «បើសិនគេគោរព និងប្រតិបត្តិបានខ្ជាប់ខ្ជួននូវវិជ្ជាជីវៈ និងក្រមសីលធម៌»។
លោកបានបន្ថែមថា៖ «វិជ្ជាជីវៈ និងក្រមសីលធម៌ដែលមិនអាចរំលងបាននោះគឺ ការផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ, ស្វែងរកព័ត៌មានពីប្រភពច្បាស់លាស់, កុំធ្វើសេចក្តីសន្និដ្ឋាន, ជៀសវាងការប្រើពាក្យសំដីដែលអាចចាត់ទុកថាជាការរិះគន់ដោយគ្មានមូលដ្ឋាន ឬការប្រមាថ, កុំធ្វើព័ត៌មានដោយបញ្ចូលអារម្មណ៍ខ្លួនឯងទៅក្នុងសាច់រឿង, បែងចែកឱ្យដាច់រវាងរឿងផ្ទាល់ខ្លួនទៅនឹងខ្លឹមសារអត្ថបទ និងព្រយាមផ្សាយឱ្យមានតុល្យភាព»។

ក.អ.ក អះអាងថា វេទិកានិពន្ធនាយកឆ្នាំនេះ ក៏នឹងពិភាក្សាលើបញ្ហាប្រឈម ការលើកស្ទួយតម្លៃរបស់អ្នកសារព័ត៌មាន និងជំនឿរបស់មហាជនមកលើសារព័ត៌មាន ជាពិសេសក្នុងបរិបទនៃការវិវឌ្ឍន៍យ៉ាងខ្លាំងនៃសារព័ត៌មានឌីជីថល ក៏ដូចជាសេរីភាពសារព័ត៌មាន និងសិទ្ធិបញ្ចេញមតិ និងផលប៉ះពាល់ជាអវិជ្ជមានដែលអាចនឹងកើតទ្បើងដោយសារតែការបញ្ចេញមតិ។
ក្រៅពីនោះ វេទិកាក៏នឹងមិនភ្លេចពិភាក្សាលើការឆ្លើយតប ឬបកស្រាយទាន់ពេលវេលានូវព័ត៌មាននានាពីស្ថាប័នរដ្ឋ និងអាជ្ញាធរទាំងអស់ ជាពិសេសលើព័ត៌មានមិនពិតឬក្លែងក្លាយ និងតួនាទីរបស់ស្ថាប័នសារព័ត៌មានក្នុងការបន្តផ្តល់ព័ត៌មានពិតដល់សាធារណជនជាតិ និងអន្តរជាតិអំពីកម្ពុជា និងពាំនាំព័ត៌មានពីប្រជាពលរដ្ឋទៅកាន់រាជរដ្ឋាបាលដើម្បីដោះស្រាយបញ្ហានានាឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


