ព័ត៌មានជាតិ
ក្រសួងសាធារណការព្រមានចាត់វិធានការផ្លូវច្បាប់លើអ្នកក្លែងបន្លំជាអ្នកផ្ដល់សេវារបស់ក្រសួង
ក្រសួងសាធារណការ និងដឹកជញ្ជូននឹងបន្តសហការជាមួយសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់លើអ្នកដែលក្លែងបន្លំជាអ្នកបម្រើសេវាសាធារណៈរបស់ក្រសួង បន្ទាប់ពីឃើញមានការផ្សាយខ្លឹមសារក្នុងន័យជាអ្នកផ្ដល់សេវាសាធារណៈរបស់ក្រសួងក្នុងបណ្ដាញសង្គម។

ក្នុងសេចក្ដីជូនដំណឹងកាលពីថ្ងៃទី១០ ខែមករា ក្រសួងសាធារណការឱ្យដឹងថារាល់ការផ្សាយពីការរត់ការធ្វើឯកសារយានយន្ត និងលិខិតអនុញ្ញាតផ្សេងដែលបានផ្សព្វផ្សាយដោយហ្វេសបុកផេក តិកតុ តេឡេក្រាម និងប្រព័ន្ធបណ្ដាញសង្គមនានា ជាព័ត៌មានមិនពិត បង្កឱ្យសាធារណជនមានការភ័ន្តច្រលំ និងប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់ក្រសួង។
ជាការឆ្លើយតបក្រសួងបានសហការជាមួយសមត្ថកិច្ចចាត់វិធានការលើបណ្ដាញសង្គមទាំងនោះហើយ និងបន្តសហការចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។

ក្រសួងបានអំពាវនាវដល់សាធារណជនជៀសវាងការប្រើប្រាស់សេវាសាធារណៈក្រៅផ្លូវការ ដែលនាំឱ្យខាតបង់ពេលវេលា ព្រមទាំងថវិកា និងសូមមកទទួលសេវាសាធារណៈ នៅតាមមណ្ឌលផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
បើតាមសេចក្ដីប្រកាសនោះ ការក្លែងបន្លំជាអ្នកផ្ដល់សេវាសាធារណៈទាំងនោះមានដូចជា ការផ្តល់សេវាសាធារណៈចុះបញ្ជីយានយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ លិខិតអនុញ្ញាតឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស បណ្ណបើកបរយានយន្ត និងបណ្ណអនុញ្ញាតបើកបរអន្តរជាតិជាដើម៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


