ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ លើកទឹកចិត្តមូលដ្ឋានសុខាភិបាល ឬសមាជិក ប ស ស ប្តឹងមកក្រសួងការងារក្នុងករណីមានភាពមិនប្រក្រតីណាមួយ
មន្ត្រីជាន់ខ្ពស់នៃបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) បានលើកទឹកចិត្តឲ្យមូលដ្ឋានសុខាភិបាល ឬសមាជិក ប ស ស ប្តឹងមកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងករណីមានភាពមិនប្រក្រតីណាមួយដែលកើតមានឡើង ឬមានភាពមិនពេញចិត្តត្រង់ចំណុចណាមួយ នៃការផ្ដល់សេវានានា។

ក្នុងកិច្ចប្រជុំស្ដីពី “ការកែសម្រួលយន្តការនៃការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តរបស់មូលដ្ឋានសុខាភិបាលឯកជន” ជាមួយតំណាងមូលដ្ឋានសុខាភិបាលឯកជនកម្រិត១ ដែលជាដៃគូ ប.ស.ស.ចំនួន៣៤ មូលដ្ឋានសុខាភិបាលនៅស្នាក់ការកណ្តាល ប.ស.ស. លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងលោក ម៉េង ហុង
ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស.បានសំណូមពរដល់មូលដ្ឋានសុខាភិបាល ឬសមាជិក ប.ស.ស.ទាំងអស់ ប្រសិនបើសង្កេតឃើញមានភាពមិនប្រក្រតីណាមួយ ដែលកើតមានឡើង ឬមានភាពមិនពេញចិត្តត្រង់ចំណុចណាមួយ នៃការផ្ដល់សេវានានា លោកអ្នកអាចធ្វើការប្ដឹងមកកាន់បណ្តឹងអនាមិក របស់ក្រសួងការងារ
និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន ដើម្បីជាឧត្តមប្រយោជន៍រួមទាំងអស់គ្នា។

លោកបណ្ឌិតអគ្គនាយករង ប.ស.ស. បានស្នើសុំមូលដ្ឋានសុខាភិបាលដែលជាដៃគូ ប.ស.ស.មានការយោគយល់អធ្យាស្រ័យខ្ពស់ចំពោះការទូទាត់ព្យាបាល និងថែទាំវេជ្ជសាស្រ្តមានការយឺតយាវណាមួយ ខណៈ ប.ស.ស.ផ្សព្វផ្សាយព័ត៌មាននៃភាពចាំបាច់ក្នុងការកែសម្រួលអត្រាទូទាត់ថ្លៃព្យាបាល និងថែទាំវេជ្ជសាស្រ្ត និងពន្លឿននៃការទូទាត់ជូនមូលដ្ឋានសុខាភិបាលដែលជាដៃគូ ប.ស.ស.ឱ្យបានគ្រប់ជ្រុងជ្រោយ និងឆាប់រហ័ស ទាមទារឱ្យមូលដ្ឋានសុខាភិបាលទាំងអស់ចូលរួមអនុវត្តទាំងអស់គ្នា និងរក្សាជំហរក្នុងការផ្ដល់សេវាជូនសមាជិក ប.ស.ស. ប្រកបដោយមនុស្សធម៌ ក្រមសីលធម៌ និងតម្លាភាព ក្នុងន័យដើម្បីបន្ដកិច្ចសហការជាមួយគ្នាបន្ដទៀត។

ដោយឡែកនៅរសៀលថ្ងៃដដែលនេះដែរ លោកបណ្ឌិតអគ្គនាយករង ប.ស.ស. ក៏បានបន្ដដឹកនាំកិច្ចប្រជុំនេះជាមួយតំណាងមូលដ្ឋានសុខាភិបាលឯកជនកម្រិត២ (CPA2) ដែលជាដៃគូ ប.ស.ស. ចំនួន២៣ បន្ថែមទៀត សរុបចំនួន៥៧
មូលដ្ឋានសុខាភិបាល នៅសាលប្រជុំមេត្តា ស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញផងដែរ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានពង្រីកវិសាលភាពផ្នែកថែទាំសុខភាពជាមួយមូលដ្ឋានសុខាភិបាលដែលជាដៃគូរបស់ខ្លួនបានចំនួន ១ ៥៧៣ នៅទូទាំង ២៥ រាជធានី-ខេត្ត សម្រាប់រង់ចាំបម្រើសេវាថែទាំសុខភាព និងព្យាបាលដល់សមាជិក ប.ស.ស និងបានដាក់ពង្រាយមន្ត្រី និងបុគ្គលិកសុខាភិបាលសរុបចំនួនជាង ៤៦ ០០០ នាក់ នៅទូទាំងប្រទេសដើម្បីរង់ចាំបម្រើសេវាកម្មជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌
និងរហ័ស៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


