ព័ត៌មានជាតិ
ទឹកដោះម្តាយថ្លៃ ឆន សុវណ្ណារាជ តេស្ត ៣ លើក ទើបដឹងលទ្ធផល
តារាចម្រៀង ឆន សុវណ្ណារាជ ចេញលទ្ធផលអវិជ្ជមានកូវីដ ១៩ ក្រោយតេស្តជាលើកទី ៣។ តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះបានប្រកាសថា ទឹកដោះម្តាយថ្លៃ លោកបានឆ្លងផុតការឆ្លងជំងឺដ៏កាចសាហាវ កូវីដ-១៩ ក្រោយលទ្ធផលធ្វេីតេស្តសំណាកលេីកទី៣ ចេញមកអវិជ្ជមានកូវីដ-១៩។

នៅលើផេកហ្វេសប៊ុកផ្លូវការលោក ឆន សុវណ្ណារាជ ផ្ញើសារទៅកាន់អ្នកគាំទ្រថា៖ “ទឹកដោះម្តាយថ្លៃ។ អរគុណគុណបុណ្យ និងបារមីវត្ថុស័ក្តិសិទ្ធិតាមថែរក្សាកូនចៅ លទ្ធផលធ្វើតេស្តលើកទី៣ ចុងក្រោយរបស់ខ្ញុំនោះគឺ អវិជ្ជមាន «Negative» បញ្ជាក់ថា ខ្ញុំមិនមានមេរោគកូវិដ១៩នោះទេ ខ្ញុំឆ្លងផុតហើយ”។
តារាចម្រៀងប្រុសរូបនេះក៏មិនភ្លេចអរគុណការជូនពរពីបងប្អូនអ្នកគាំទ្រ ហើយក៏នៅតែបន្តធ្វើចត្តាឡីស័កឲ្យគ្រប់ចំនួន១៤ថ្ងៃដដែល។
តាមការបញ្ជាក់ឲ្យដឹងពីលោក ហេង ឡុង គិតមកត្រឹមរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ មានតារាសិល្បៈរបស់ខ្មែរផ្នែកចម្រៀង ពិធីការិនី ផលិតករ ដឹកនាំសម្តែងនិងកំប្លែងដែលឆ្លងជំងឺកូវីដ-១៩មានចំនួន ១១នាក់ហើយ។
ក្រៅតែអ្នកដែលឆ្លងទាំង១១រូបនេះ ក៏មានអ្នកដែលជាប់ពាក់ព័ន្ធមួយចំនួនទៀតកំពុងតែតាមដាននិងពិនិត្យសំណាកដើម្បីតេស្តរកជំងឺកូវីដ-១៩ ហើយធ្វើចត្តាឡីស័ករយៈ១៤ថ្ងៃផងដែរ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


