ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ
ភ្នំពេញ ៖ អាជ្ញាធរខណ្ឌឬស្សីកែវ បានបន្តចុះសម្អាតតាមដងផ្លូវនិងចុះណែនាំ រៀបចំសណ្តាប់ធ្នាក់ ក្នុងមូលដ្ឋានរំដោះចិញ្ចើមផ្លូវដើម្បីកុំឱ្យកកស្ទះចរាចរណ៍។

ការចុះរៀបចំសណ្តាប់នេះ ធ្វើឡើងនៅរសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ ដោយមានការ ណែនាំ ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចង្អុលបង្ហាញដោយលោក ជិន ប៊ុន ធឿនអភិបាលខណ្ឌឬស្សីកែវ ចាត់ឲ្យលោកលោក ឌន ដាវុឌ នាយករងរដ្ឋបាលខណ្ឌ បានបន្តចុះឈូសសម្អាត និងរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយតាមបណ្ដោយផ្លូវឧកញ៉ា ម៉ុងរិទ្ធី ក្នុងសង្កាត់ទួលសង្កែ២។

អាជ្ញាធរបានឱ្យដឹងដា កន្លងមកអាជីវករលក់ដូរទៅតាមបណ្ដោយផ្លូវលេខ ឧកញ៉ា ម៉ុងរិទ្ធី នេះបានតាំងលក់លើចិញ្ចើមផ្លូវ បង្កឱ្យមានការកកស្ទះ ចរាចរណ៍ និងណែនាំឱ្យ វេចខ្ចប់ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវកុំឱ្យហូរ សំរាមទាំងនោះចូល មាត់លូ កកស្ទះប្រព័ន្ធទឹកហូរចូលលូ និងមានការជនលេចពេលភ្លៀងធ្លាក់ខ្លាំងម្ដងៗ។

ជាចុងក្រោយតាងនាមអជ្ញាធរមូលដ្នាន ក៏បានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋ និងអាជីវកដែលមានទីលំនៅតាមបណ្ដោយកំណាត់ផ្លូវ ឧកញ៉ា ម៉ុងរិទ្ធីចូលរួមសហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន ថែរក្សាអនាម័យ របៀបរៀបរយសណ្ដាប់ធ្នាប់តាមបណ្ដោយផ្លូវនេះអោយបានល្អស្អាតដើម្បី របៀបរៀបរយរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងបានត្រឹមត្រូវ ជាពិសេសក៏ដើម្បីចូលរួមធ្វើយ៉ាងណាអោយមូលដ្ឋានខណ្ឌរបស់យើងស្អាតទាំងអស់គ្នា៕
អត្ថបទ ៖ សំណាង





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


