ព័ត៌មានជាតិ
កសិករត្អូញត្អែររឿងតម្លៃផ្កាស្ពៃចុះថោក
ប្រជាកសិករភាគច្រើនដែលកំពុងដាំដំណាំកសិកម្ម កំពុងត្អូញត្អែរពីរឿងតម្លៃទីផ្សាររបស់បន្លែខ្មែរដែលស្ទើរតែទទួលយកមិនបាន បើទោះបីជាមានការនាំចូលពីប្រទេសជិតខាងក៏ដោយ ក៏គុណភាពមិនអាចលើសបន្លែខ្មែរបានឡើយ ប៉ុន្តែសម្រាប់ទីផ្សារ គឺទប់ទល់ទៅលើថ្លៃជីរ និងកម្លាំងពលកម្មមិនរួចឡើយ។

លោក ផុង ភឿត ជាប្រជាកសិកររស់នៅភូមិកំពង់ម្តោក ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង បានរៀបរាប់ថា លោកបានដាំដំណាំផ្កាស្ពៃនេះនៅលើដីពីរកន្លែង ព្រមជាមួយត្រសក់ និងប៉េងប៉ោះខ្លះបន្ថែមទៀត ដើម្បីទ្រទ្រង់ជីវភាព និងសន្សំប្រាក់កាសខ្លះឲ្យកូនបានរៀនបន្ត។
ដៃកំពុងដកដើមផ្កាស្ពៃ ដើម្បីយកមកឲ្យភរិយាកាត់ស្លឹកចេញ លោកបានបន្តថា បច្ចុប្បន្នតម្លៃផ្កាស្ពៃនៅលើទីផ្សារគឺធ្លាក់ថោកខ្លាំងណាស់ កុំថាឡើយថ្លៃប្រេង និងថ្លៃកម្លាំងពលកម្ម សូម្បីតែទប់លើថ្លៃជីក៏សឹងតែមិនរួចខ្លួនផង ដោយសារឈ្មួញទម្លាក់តម្លៃខ្លាំងពេក។

ដោយឡែកភរិយារបស់លោកក៏បាននិយាយថា ផ្កាស្ពៃសព្វថ្ងៃបើបានតម្លៃចន្លោះពី ៣.០០០ ទៅ ៣.៥០០ រៀល ទើបឃើញសាច់ចំណេញខ្លះ និងអាចទប់ទល់បាន ប៉ុន្តែនៅពេលនេះតម្លៃផ្កាស្ពៃដែលគាត់លើកទៅបោះដុំឲ្យគេ បានត្រឹមតែ ២.០០០ រៀលក្នុងមួយគីឡូក្រាមតែប៉ុណ្ណោះ តែបើយើងមិនលក់ និងទុកបន្តទៅទៀតវាអាចធ្វើឲ្យផ្កាស្ពៃនេះខូច ព្រោះវាដល់ពេលត្រូវកាត់ទៅហើយ។

អ្នកស្រីបានបន្ថែមថា ការដាំដំណាំផ្កាស្ពៃនេះត្រូវថែទាំដោយការយកចិត្តទុកដាក់ តាំងពីការស្រោចទឹកក៏ត្រូវប្រយ័ត្ន ព្រោះនៅពេលផ្កាស្ពៃចាប់ផ្ដើមចេញគឺត្រូវកាត់បន្ថយទឹក និងស្រោចដោយប្រុងប្រយ័ត្ន ព្រោះបើមិនដូច្នោះទេផ្កាស្ពៃអាចនឹងរលួយ។ អ្នកស្រីក៏បានសំណូមពរដល់ឈ្មួញទាំងឡាយមេត្តាកុំទម្លាក់តម្លៃកសិផលរបស់កសិករខ្មែរពេក ព្រោះបន្លែដែលនាំចូលពីក្រៅប្រទេសបានត្រឹមតែល្អនូវពណ៌សម្បុរប៉ុណ្ណោះ អរគុណភាពទុកមិនបានយូរដូចបន្លែខ្មែរនោះឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


