ព័ត៌មានជាតិ
អត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចុះធ្វើអត្តសញ្ញាណប័ណ្ណជូនសិស្ស-ប្រជាពលរដ្ឋ និងលោកគ្រូ អ្នកគ្រូ ក្នុងក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ ៖ នគរបាលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាច្រើននាក់បាន ចុះធ្វើអត្តសញ្ញាណប័ណ្ណជូន ប្រជាពលរដ្ឋ សិស្ស និងលោកគ្រូ អ្នកគ្រូ តាមសាលារៀនក្នុងខេត្តបន្ទាយមានជ័យ ដែលទើបគ្រប់អាយុ និង អស់សុពលភាព នាព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកវរសេនីយ៍ឯក អន ឌា នាយការិយាល័យនគរបាលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានឱ្យដឹងថា ការចុះធ្វើអត្តសញ្ញាណប័ណ្ណជូន ប្រជាពលរដ្ឋ សិស្ស និងលោកគ្រូ អ្នកគ្រូ តាមសាលារៀននេះ គឺអនុវត្តតាមបទបញ្ញា របស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយបានឱ្យក្រុមការងារចល័ត សហការជាមួយកម្លាំងនគរបាលជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះប្រមូលទិន្នន័យ សិស្សានុសិស្ស នៅសាលាអន្តរជាតិ ម៉េង ហួ ណ័រវវ៉េស្ទ ស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានសរុបចំនួន៦១នាក់ ប្រុសចំនួន២៦នាក់ ផ្តល់ថ្មីបានចំនួន៥៣នាក់ប្រុស២១នាក់ និងផ្ដល់ទុតិយតាចំនួន៨នាក់ប្រុស៥នាក់។

លោកវរសេនីយ៍ឯក អន ឌា បានបញ្ជាក់ឱ្យដឹងបន្តទៀតថា ពាក់ព័ន្ធករណីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់សិស្ស ទើបគ្រប់អាយុ ប្រជាពលរដ្ឋ និង លោកគ្រូ អ្នកគ្រូបានហួសសុពលភាព ខូច ឬបាត់ ព្រមទាំងយុវជន យុវនានារី ណាដែល គ្រប់អាយុ១៥ ឆ្នាំឡើង សូមមកបំពេញបែបបទ ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី នៅការិយាល័យធ្វើអត្តសញ្ញណប័ណ្ណ សញ្ជាតិខ្មែរ ឲ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ។

លោកឧត្តមសេនីយ៍ត្រី អ៊ុន សំអន ស្នងការរងទទួលការងារអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានបន្ថែមថា អនុវត្តតាមការណែនាំរបស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ការិយាល័យជំនាញ បានផ្សព្វផ្សាយ ដល់អធិការ ស្រុក ក្រុង និងប៉ុស្តិ៍រដ្ឋបាល ធ្វើការជូនដំណឹង ដល់ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណ ហួសសុពលភាពនៅរយៈពេល៩០ថ្ងៃទៀត សូមមកបំពេញបែបបទ ធ្វើអត្តសញ្ញាណប័ណ្ណថ្មីឱ្យបានទាន់ពេលវេលា។

លោកបានបញ្ជាក់ឱ្យដឹងបន្តទៀតថា សមត្ថកិច្ចនគរបាលជំនាញ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ កំពុងមមាញឹកខ្លាំង សម្រុកធ្វើអត្តសញ្ញាណប័ណ្ណថ្មី ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ចំពោះការធ្វើអត្តសញ្ញាណប័ណ្ណថ្មី តម្រូវឱ្យប្រជាពលរដ្ឋកាន់ឯកសារភ្ជាប់មកជាមួយមាន១.អត្តសញ្ញាណប័ណ្ណ ហួសសុពលភាព សូមយកអត្តសញ្ណប័ណ្ណចាស់មកជាមួយ ហើយនឹងត្រូវប្រើទិន្នន័យ ចាស់នោះ មិនតម្រួវឱ្យយកឯកសារពាក់ព័ន្ធថ្មីទេ ទី២-ចំពោះអ្នកធ្វើ អត្តសញ្ញាណប័ណ្ណថ្មី តម្រូវឱ្យមានសំបុត្រកំណើត និងសៀវភៅគ្រួសារ។

ចំណែកអ្នកដែលអត្តសញ្ញណប័ណ្ណបាត់ ឬខូច ត្រូវទៅដាក់ពាក្យស្មើរសុំបញ្ជាក់ពីការបាត់ ឬខូច នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដែលសាម៉ីខ្លួនរស់នៅ។ បងប្អួនប្រជាពលរដ្ឋ និងប្អូនៗ ក្មួយៗ យុវជន ដែលទើបគ្រប់អាយុ ឬអ្នកហួសសុពលភាពប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែចាស់ ត្រូវមកធ្វើថ្មី ឱ្យបានគ្រប់គ្នាព្រោះវាជា ប្រយោជន៍ដើម្បីបង្កលក្ខណៈងាយស្រួលប្រើប្រាស់ ក្នុងការប្រកបរប ការងារ ចិញ្ចឹមជីវិតប្រចាំថ្ងៃ ដូចជា ការធ្វើកិច្ចសន្យា ទិញ លក់ ជួល ធ្វើប្លង់ដី ពិសេសគឺប្រើប្រាស់លក្ខណៈផ្លូវការណ៍ផ្សេងៗ និងសម្រាប់បោះឆ្នោតជាដើម៕
ដោយ ៖ វ៉ាន់ ណាង






-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត