Connect with us

ព័ត៌មានជាតិ

ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប

បានផុស

នៅ

សេចក្ដីរាយការណ៍បន្ថែមថា ក្នុងករណីអគ្គិភ័យឆេះក្លឹបកម្សាន្តនៅជិតស្តុបឬស្សីសាញ់ ក្នុងសង្កាត់ដង្កោ មានមនុស្សរងរបួសចំនួន៣នាក់ ខណៈអគ្គិភ័យឆេះកាន់តែខ្លាំងយ៉ាងសន្ធោសន្ធៅ។ ករណីអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង១០និង៣៥នាទី ព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅជិតស្តុបឬស្សីសាញ់ ក្នុងសង្កាត់ដង្កោ។ កម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងចេញរថយន្ដពន្លត់អគ្គិភ័យជាច្រើនគ្រឿងដើម្បីអន្តរាគមន៍នៅកន្លែងកើតហេតុ៕

រាយការណ៍ដោយ ៖ សុខា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម