ព័ត៌មានជាតិ
នៅភ្នំពេញ ផែនការពង្រាយបង្គោលអង់តែនសេវាទូរសព្ទនៅទ្រឹង ទើបសម្រេចបានជាង ៤០០ បង្គោលក្នុងចំណោម ១ ០០០ បង្គោល
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានដាក់ផែនការដំឡើងបង្គោលសេវាទូរសព្ទឱ្យបានប្រមាណ ១ ពាន់បង្គោលនៅរាជធានីភ្នំពេញ ប៉ុន្តែមកដល់បច្ចុប្បន្នទើបតែដំឡើងបានប្រមាណ ៤៣០ បង្គោល ដែលដំណើរការហាក់នៅទ្រឹងមិនទាន់អាចសម្រេចបន្តទៀតតាមផែនការ។ នេះបើតាមការគូសបញ្ជាក់របស់លោក ជា វ៉ាន់ដេត នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល ៥ ឆ្នាំ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅព្រឹកមិញនេះ។

ជុំវិញបញ្ហានេះ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានស្នើដល់ក្រសួងពាក់ព័ន្ធមេត្តាសហការគ្នាជួយពន្លឿនការងារនេះ ដើម្បីអាចឱ្យសម្រេចបានការដំឡើងបង្គោលនៅតាមគ្រប់អគារ នៅតាមបុរីនានាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលត្រូវតែមានសេវាទូរសព្ទប្រើប្រាស់ឲ្យបានគ្រប់គ្រាន់។
លោកថា «កន្លងមក នៅតាមអគារជាច្រើនប្រឈមបញ្ហាគ្មានសេវាប្រើប្រាស់ ដោយម្ចាស់អគារមួយចំនួនមិនយល់ព្រមឱ្យដំឡើង ម្ចាស់អគារមួយចំនួនទៀតយកសេវាថ្លៃ ហើយនៅតាមទីប្រជុំជន ម្ចាស់ទីតាំងមួយចំនួនមិនព្រមចេញលុយដើម្បីតសេវាអ៊ីនធឺណិតចូលក្នុងបុរីរបស់ខ្លួន ដូច្នេះប្រសិនបើយើងនៅ ៣០០ នាក់ ៥០០ នាក់ ១ ០០០ នាក់ បែបនេះ យើងមិនអាចទទួលបានសេវាប្រើប្រាស់បានងាយស្រួលនោះទេ»។

លោក បានពន្យល់ថា «សេវាមួយបង្គោលមិនអាចឱ្យពលរដ្ឋប្រើប្រាស់បានច្រើនទេ គឺបានប្រហែល ២ ពាន់ ទៅ ៣ ពាន់នាក់ប៉ុណ្ណោះ ប៉ុន្តែក្នុងចំណោមនេះប្រើប្រាស់មួយពេលយ៉ាងច្រើន ២០០ ទៅ ៣០០ នាក់គឺអស់ហើយ។ បច្ចុប្បន្ននេះ ដោយសារនៅរាជធានីភ្នំពេញដំណើរការហាក់នៅទ្រឹងខ្លាំង ដូច្នេះក្រសួងបានខិតខំទៅធ្វើបន្តនៅតាមទីរួមខេត្ត បន្តទៅទីរួមស្រុក ទីប្រជុំជន ក៏ដូចជាតាមទីកន្លែងទេសចរណ៍នានា ដែលយើងមានគម្រោងថា នឹងធ្វើឱ្យបានក្នុងឆ្នាំ២០២៧ ឱ្យប្រជាពលរដ្ឋមានសេវាប្រើប្រាស់បានគ្រប់ដណ្ដប់បានទូទាំងប្រទេស»។

បើតាមលោករដ្ឋមន្រ្តី សព្វថ្ងៃសេវាគ្រប់ដណ្ដប់ទូទាំងប្រទេសបានប្រមាណ ៨០ % នៅសេសសល់ប្រមាណ ២០% ទៀតប៉ុណ្ណោះ ដោយសេវាគ្រប់ដណ្ដប់នេះនឹងត្រូវពង្រឹងទាំងគុណភាព ទាំងសេវាប្រើប្រាស់ឱ្យបានល្អប្រសើរផងដែរ ដែលក្រសួងបានកំពុងខិតខំធ្វើការងារនេះ ដើម្បីឱ្យមានសេវាទូរស័ព្ទ និងសេវាអ៊ីនធឺណិត ជូនពលរដ្ឋប្រើប្រាស់បានគ្រប់គ្រាន់៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


