ព័ត៌មានជាតិ
នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈនេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន
ផ្លូវថ្មើរជើង (Walk Street) ដែលរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ គឺថ្ងៃសៅនិងថ្ងៃអាទិត្យចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ សម្រាប់សប្ដាហ៍ទី២ នារាត្រីថ្ងៃសៅរ៌ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតែមានអ្នកគាំទ្រនិងចូលទៅដើរលេងកំសាន្តច្រើន ពោលគឺបានកើនឡើងច្រើន បើប្រៀបធៀប សប្តាហ៍មុន។

់លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅរាត្រីថ្ងៃទី០៨កុម្ភៈនេះថា៖ នៅផ្លូវថ្មើរជើង (Walk Street) បងប្អូនខ្មែរនិងបរទេសមកទស្សនាមានចំនួនច្រើនគិតត្រឹមម៉ោង៩យប់ទៅហើយ ក៏នៅតែមានភ្ញៀវជាតិនិងអន្តរជាតិដើរកំសាន្តអ៊ូអរដដែល។ជាពិសេសច្រើននៅចំណុចរូបសំណាកតេជោមាសនិងតេជោយ៉តឬមុខវត្តឧណ្ណាឡោមពីព្រោះទីតាំងនេះរដ្ឋបាលរាជធានីបានដាក់ក្រុមតន្ត្រីប្រគំនៅទីនោះជាការទាក់ទាញមួយទាំងជនបរទេសនិងខ្មែរនាំគ្នារាំលេងយ៉ាងសប្បាយរីករាយ។

លោកស្រីអ្នកនាំពាក្យបន្តថានៅសប្ដាហ៌ក្រោយសង្ឃឹមថានឹងមានអ្នកមកលេងកាន់តែច្រើនជាងនេះបន្ថែមទៀតពីព្រោះយើងអាចរៀបចំកន្លែងសប្បាយភាពនិងដាក់របស់របរសំរាប់កំសាន្តច្រើនប្រភេទ។
សូមបញ្ជាក់ថា៖គម្រោងបើកផ្លូវថ្មើជើង(Walk street) នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ។

រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ពីជំហរគឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិអន្តរជាតិ ដោយពីមួយសប្តាហ៍ទៅមួយសប្តាហ៍គឺត្រូវគិតគូររកគន្លឹះនៃការទាក់ទាញ។
គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៧កុម្ភៈ២០២៥ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ជាជំហានបន្តនេះ យើងត្រូវដោះស្រាយរកចំណតសំរាប់ម៉ូតូ សំរាប់បងប្អូនប្រជាពលរដ្ឋដែលមកដើរលេងកំសាន្តនៅផ្លូវថ្មើជើង(Walk street)នេះ។ បន្តមកទៀតការរៀបចំឱ្យការប្រគំតន្ត្រីសម័យ បុរាណ(របាំងគោះត្រឡោក ចាប៉ីដងវែង)កន្លែងគូរគំនូរ កន្លែងអានសៀវភៅ ឬបណ្ណាល័យចល័ត កន្លែងវត្ថុអនុស្សាវរីយ៍ កន្លែងលេងសៀករហ័សកម្មជាដើម។ តាមរយៈការបើកដំណើរការសាល្បងផ្លូវថ្មើជើង(Walk street) ២ថ្ងៃកន្លងមកនេះ បើយើងបន្ថែម ការរៀបចំចំណតម៉ូតូនិងការរៀបចំការប្រគុំតន្ត្រីសម័យ បុរាណច្រើនទៀតនោះ ភ្ញៀវនឹងមកលេងកំសាន្តកាន់តែច្រើនបន្ថែមទៀត។

លោកឃួង ស្រេង ក្នុងកិច្ចប្រជុំនោះក៏បានជំរុញឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី ដាក់ភ្លើងបំភ្លឺនៅកន្លែងដែលមានភាពងងឹត បំពាក់អំពូលភ្លើងទាក់ទាញ ជម្រុញឱ្យមានការសំអាតអនាម័យបរិស្ថាន សំខាន់ទីតាំងនេះត្រូវតែស្អាតមានសោភណ្ឌភាព ជាកន្លែងទាក់ទាញ។ ជាមួយគ្នានេះត្រូវបន្ថែមខ្សែរត់ របស់រថយន្តក្រុងដឹកជញ្ជូនសាធារណៈចំនួន៣ខ្សែដែលមានស្រាប់មកកាន់ទីតាំងផ្លូវថ្មើជើង(Walk street) ដោយបន្ថែមម៉ោងរហូតដល់ម៉ោង១១យប់ ដើម្បីដឹកប្រជាពលរដ្ឋទៅចំណតវិញ៕
ដោយ ៖ ស្រីរ័ត្ន









-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


