ព័ត៌មានជាតិ
ឆ្នាំ ២០២៤ រដ្ឋប្រមូលចំណូលចាក់ចូលថវិកាជាតិបានប្រមាណ ៩០ លានដុល្លារ ពីអាជីវកម្មរ៉ែថ្មអារ
បើតាមមន្ត្រីអគ្គនាយកដ្ឋានធនធានរ៉ែបានឲ្យដឹងថា នៅឆ្នាំ ២០២៤ រដ្ឋាភិបាលបានប្រមូលចំណូលពីវិស័យធនធានរ៉ែថ្មអារបានប្រមាណ ៩០ លានដុល្លារចាក់ចូលក្នុងថវិកាជាតិ។
លោក គង់ ស៊ីថា អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានរ៉ែបានគូសបញ្ជាក់ថា វិស័យរ៉ែថ្មអារបានរួមចំណែកជាកម្លាំងចលករមួយដ៏សំខាន់សម្រាប់ជាប្រភពចំណូលចូលថវិកាជាតិ តាមរយៈការបង់ពន្ធសួយសារអាករ រួមទាំងពន្ធផ្សេងៗ
នៅឆ្នាំ ២០២៤ អាជីវកម្មរ៉ែថ្មអារបាននាំចំណូលមិនមែនសារពើពន្ធចូលថវិកាជាតិបានប្រមាណជិត ៩០ លានដុល្លារអាមេរិក។ នេះបើតាមលោក គង់ ស៊ីថាវ។

ទាក់ទងការធ្វើអាជីវកម្មរ៉ែថ្មអារ អគ្គនាយកដ្ឋានធនធានរ៉ែបានគូសបញ្ជាក់ថា ត្រូវមានទុនវិនិយោគខ្ទង់លានដុល្លារ ទើបអាចដំណើរការខ្សែសង្វាក់ផលិតកម្មឧស្សាហកម្មធុនធ្ងន់នេះបាន ដោយសារការដំណើរការអាជីវកម្មរ៉ែថ្មអារត្រូវការបច្ចេកទេសជាមួយបទពិសោធន៍ រួមទាំងមានស្ថិរភាពហិរញ្ញវត្ថុដ៏រឹងមាំ។
ទិន្នន័យពីក្រសួងរ៉ែ និងថាមពលបង្ហាញថា នៅប្រទេសកម្ពុជាមានក្រុមហ៊ុនជាង ៧០ កំពុងធ្វើអាជីវកម្មរ៉ែថ្មអារដែលមានទីតាំងនៅ ១១ ខេត្ត ខណៈខេត្តក្រចេះជាមូលដ្ឋានដ៏ធំដែលមានក្រុមហ៊ុនប្រមាណ ២០ កំពុងធ្វើអាជីវកម្មរ៉ែថ្មអាច្រើនជាងគេដើម្បីកែច្នៃនាំចេញទៅក្រៅប្រទេស។

បើតាមអនុប្រធានសមាគមថ្មអារ ស្ទើរតែ ៩០% នៃផលិតផលរ៉ែថ្មអារដែលកែច្នៃក្នុងប្រទេសកម្ពុជា ត្រូវបាននាំចេញទៅក្រៅប្រទេស។
យ៉ាងណាមិញ លោកស្រី ឡេង ដាវី អនុប្រធានសមាគមថ្មអារបានថ្លែងថា កន្លងទៅដោយសារវិបត្តិសេដ្ឋកិច្ចសាកលបានធ្វើឲ្យតម្រូវការថ្មអារធ្លាក់ចុះ ដែលនាំឲ្យអាជីវកម្មរ៉ែថ្មអារនៅក្នុងប្រទេសកម្ពុជា ស្ទើរតែឈានទៅរកការដួលរលំ។
បើតាមលោកស្រី ឡេង ដាវី ការចេញមុខជួយសង្រ្គោះទាន់ពេលវេលារបស់រដ្ឋាភិបាល បានជួយស្រោចស្រង់ស្ថានភាពឧស្សាហកម្មថ្មអារក្នុងប្រទេសកម្ពុជាឲ្យរស់រានឡើងវិញ តាមរយៈការបន្ធូរបន្ថយពន្ធ រួមទាំងការសម្រួលនីតិវិធីនាំចេញ ដែលបានជួយឲ្យអាជីវកម្មរ៉ែថ្មអារដែលស្ទើរតែដួលរលំទៅហើយនោះមានសន្ទុះរីកចម្រើនកើនឡើង ៤ ដង គិតមកដល់ឆ្នាំ២០២៤។
បន្ថែមពីនេះ ប្រមុខរដ្ឋាភិបាលបានណែនាំឲ្យមានការសហការគ្នារវាងក្រសួងស្ថាប័នពាក់ព័ន្ធនានា ជាមួយសមាគមថ្មអារកម្ពុជា ដើម្បីធ្វើឲ្យអាជីវកម្មរ៉ែថ្មអារកាន់តែរីកចម្រើន កុំឲ្យមានការបិទ ឬផ្អាក នាំឲ្យប៉ះពាល់ដំណើរការអាជីវកម្មវិស័យថ្មអារនៅក្នុងប្រទេសកម្ពុជា៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


