ព័ត៌មានជាតិ
រដ្ឋមន្ត្រី ឡាំ ជា៖ កិច្ចការព្រំដែនជាអាយុជីវិតជាតិ ដែលរដ្ឋាភិបាលបានខិតខំបោះបង្គោលជាមួយប្រទេសជិតខាង
រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានលើកឡើងថា កិច្ចការព្រំដែន គឺជាអាយុជីវិតជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជា បានខិតខំក្នុងកសាងខ្សែបន្ទាត់ព្រំដែន ហើយបានបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងយ៉ាងរឹងមាំ ស្ទើរតែរួចរាល់ទាំងស្រុង។

ការលើកឡើងរបស់រដ្ឋមន្ត្រីខាងលើ បានធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីកិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជាដែលជាកិច្ចសហការរៀបចំឡើងរវាងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងរដ្ឋបាលស្វាយរៀង។ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅសាកលវិទ្យាល័យស្វាយរៀង លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានដឹកនាំគណៈប្រតិភូ និងតំណាងអន្តរក្រសួង រួមមានតំណាងក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលានេះ។

សិក្ខាសាលានេះ ក៏មានការចូលរួមពីសំណាក់លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ព្រមទាំងវត្តមានសមាជិកក្រុមប្រឹក្សា និងគណៈអភិបាលក្រុង-ស្រុក-ឃុំ ដែលមានព្រំប្រទល់ជាប់ប្រទេសជិតខាង មន្ទីរជំនាញនានា ព្រមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធមានសមត្ថកិច្ចចំណុះឱ្យរដ្ឋបាលខេត្តស្វាយរៀង យុវជនកាយរិទ្ធិ យុវជនកាកបាតក្រហម យុវជន សសយក សិស្ស និងនិស្សិត។
លោករដ្ឋមន្ត្រី ឡាំ ជា បានលើកឡើងចំណុចសំខាន់ៗមួយចំនួន ដូចជា ទី១) ការរំលឹកប្រវត្តិសាស្ត្រខ្មែរនៃសម័យកាលនីមួយៗពាក់ព័ន្ធនឹងការវិវត្តទឹកដី ទី២) ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជាជាមួយប្រទេសជិតខាង ទី៣) យុទ្ធសាស្ត្រការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិរបស់រាជរដ្ឋាភិបាល និងទី៤) ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជាជាមួយប្រទេសជិតខាង។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងច្បាស់លើកិច្ចការព្រំដែនដែលជាកិច្ចការដ៏មានសារៈសំខាន់ និងអាទិភាពបំផុតជាអាយុជិវិតរបស់ជាតិដែលរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានសម្រេចឆន្ទៈមោះមុតក្នុងការកសាងខ្សែបន្ទាត់ព្រំដែន និងការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងឱ្យបានរឹងមាំ ជាក់លាក់ និងស្ថាពរ ដើម្បីបន្សល់ទុកជូនកូនចៅខ្មែរគ្រប់ជំនាន់។

រដ្ឋមន្ត្រី បន្តថា អនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តរក្សាការពារសមិទ្ធផលជាប្រវត្តិសាស្ត្រពាក់ព័ន្ធកិច្ចការព្រំដែន និងបានយកចិត្តទុកដាក់ខ្ពស់បំផុត ព្រមទាំងបានប្រកាន់យ៉ាងខ្ជាប់ខ្ជួនស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដើម្បីសម្រេចចក្ខុវិស័យកសាងខ្សែបន្ទាត់ព្រំដែនមួយប្រកបដោយភាពពេញលេញ ច្បាស់លាស់ និងស្ថាពរ ជាព្រំដែនមិត្តភាព សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ លោក បន្ថែមថា រាជរដ្ឋាភិបាលសម្ដេចធិបតី បានធានារក្សាការពារមិនឱ្យមានការរំលោភបានជាដាច់ខាតនូវអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


