ព័ត៌មានជាតិ
បង្កើតអនុគណៈកម្មការចំពោះកិច្ច សម្រួលការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករ និយោជិត
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានសម្រេចបង្កើតអនុគណៈកម្មការចំពោះកិច្ចមួយ ដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករនៅតាមបណ្តារោងចក្រសហគ្រាស និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលអនុគណៈកម្មការនេះ មានប្រធាន អនុប្រធាន និងសមាជិកចំនួន៦៧រូប ហើយមានលោក ហេង សួរ រដ្ឋលេខាធិការក្រសួង និងជាអ្នកនាំពាក្យក្រសួងការងារជាប្រធាន។

បើតាមសេចក្តីសម្រេចរបស់ក្រសួង អនុគណៈកម្មការនេះ មានភារកិច្ចសហការជាមួយគណៈកម្មករចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្របខណ្ឌទូទាំងប្រទេស ដើម្បីសម្របសម្រួលចាក់វ៉ាក់សាំងជូនមន្ត្រីក្រសួងការងារ ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ កម្មករនិយោជិត នៅតាមរោងចក្រសហគ្រាស និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម ហើយអនុគណៈកម្មការនេះ ក៏មានតួនាទីរៀបចំផែនការពិនិត្យវាយតម្លៃកម្រិតហានិភ័យ និងកំណត់អាទិភាពនៅក្នុងភូមិសាស្ត្ររាជធានី-ខេត្ត នៃទីតាំងរោងចក្រសហគ្រាស និងមុខសញ្ញាកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ ដែលត្រូវចាក់វ៉ាក់សាំង រួមទាំងសហការជាមួយអាជ្ញាធរដែនដី និងរដ្ឋបាលរោងចក្រ ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ គម្លាតសង្គម និងការងារសន្តិសុខនៅតាមបណ្តាទីតាំងចាក់វ៉ាក់សាំងនីមួយៗ និងបំពេញភារកិច្ចផ្សេងៗទៀត។

សូមបញ្ជាក់ថា ថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាមួយឲ្យបង្កើតបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីរៀបចំផែនការមេក្នុងដំណើរការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលពេលនេះកំពុងឆ្លងរាលដាលខ្លាំងនៅកម្ពុជា ហើយគណៈកម្មការនោះមានលោកស្រី ឱ វណ្ណឌីន ជាប្រធាន។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានតម្រូវឲ្យមានអនុគណៈកម្មការនៅតាមស្ថាប័នផ្សេងៗបន្ថែមទៀត ដើម្បីរៀបចំចាក់វ៉ាក់សាំងឲ្យបុគ្គលិករបស់ខ្លួន ជាពិសេសក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលត្រូវចាក់វ៉ាក់សាំងជូនកម្មករ និយោជិត នៅតាមរោងចក្រសហគ្រាស អនុគណៈកម្មការនេះត្រូវមើលឲ្យបានត្រឹមត្រូវ ថាតើរោងចក្រនៅតំបន់ណា ដែលត្រូវចាក់មុន ហើយរោងចក្រនៅតំបន់ណា ដែលត្រូវចាក់ក្រោយ ហើយបើតាមសម្តេចតេជោ ហ៊ុន សែន កម្មករកម្មការិនីក្រៅប្រព័ន្ធ ក៏ត្រូវចាក់ផងដែរ៕

អត្ថបទ៖កោះកែវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


