ព័ត៌មានជាតិ
អាជ្ញាធរខេត្តក្រចេះ ណែនាំអាជ្ញាធរតាមមូលដ្ឋាន និងពលរដ្ឋ ចូលរួមអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលឲ្យម៉ឹងម៉ាត់
លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ បានធ្វើការណែនាំដល់អាជ្ញាធរស្រុក ឃុំ និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឲ្យមុឺងម៉ាត់។
ការលើកឡើងរបស់លោក គង់ គឹមនី អភិបាលរងខេត្ត ខណៈដែលលោកចូលរួមក្នុងពិធីសម្ពោធម៉ាស្ជិត (នូរុទ្ទីន) សាលារៀនអាន់នៀកម៉ាស់ និងរបងវិហារ ព្រមទាំងសមិទ្ធផលនានា ស្ថិតនៅភូមិត្រពាំងស្បែក ឃុំ២ធ្នូ ស្រុកស្នួល។

លោក គង់ គឹមនី បានធ្វើការផ្តាំផ្ញើរនូវការងារចាំបាច់មួយចំនួន៖ ទី១-ត្រូវចូលរួមអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបសកម្មភាពដូចជា៖ លួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់ ក្រុមក្មេងទំនើងគ្រប់មូលដ្ឋាននៅក្នុងឃុំ និងក្នុងស្រុកស្នួលទាំងមូលឱ្យបានម៉ឺងម៉ាត់បំផុត ។
២-អាជ្ញាធរស្រុក និងឃុំត្រូវបន្តជំរុញការផ្ដល់សេវាសាធារណៈ និងសេវារដ្ឋបាលនានា តាមរយៈការិយាល័យច្រកចេញចូលតែមួយរដ្ឋបាលស្រុក និងតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ ព្រមទាំងការដោះស្រាយ និងបញ្ហាកង្វល់នានា របស់ ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អ ត្រឹមត្រូវ និងឆាប់រហ័ស។

៣-សូមបងប្អូនប្រជាពលរដ្ឋថែរក្សានូវសុខភាព អនាម័យឱ្យបានល្អ ព្រោះនាពេល គឺជារដូវក្ដៅ ងាយនឹងទទួលរងនឹងជំងឺឆ្លងផ្សេងៗ ជាពិសេសកូនៗ ឬក្មួយៗក្នុងគ្រួសារករណីមានរោគសញ្ញាមិនប្រក្រតីណាមួយសូមរួសរាន់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដើម្បីពិគ្រោះ ពិនិត្យ និងព្យាបាល។ ទន្ទឹមនេះ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវដាំដើមឈើជុំវិញផ្ទះ ដើម្បីជាម្លប់ ការការពារផ្សេងៗ និងមានបរិស្ថានល្អ ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់អគ្គិភ័យ ដែលបណ្ដាលឱ្យមានការគ្រោះថ្នាក់ដល់អាយុជីវិត និងខូចខាតទ្រព្យសម្បត្តិនានា ដូចជា ផ្ទះ សម្បែង។
៤-សូមបងប្អូនប្រជាពលរដ្ឋ ឬអាណាព្យាបាលជួយតាមដាន និងជំរុញដល់កូនៗឱ្យខិតខំសិក្សារៀនសូត្រ និងបណ្ដុះបណ្ដាលរៀនជំនាញនានា ជាពិសេសទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់គ្រឿងញៀន ដែលនាំឱ្យបាត់បង់ស្មារតី និងខាតបង់ប្រយោជន៍សង្គមជាតិ និងគ្រួសារ។
៥-បងប្អូនប្រជាពលរដ្ឋក្រីក្រ គ្មានដីពិតប្រាកដ សូមអញ្ជើញទៅទំនាក់ទំនងជាមួយរដ្ឋបាលឃុំសាមី ដើម្បីដាក់ពាក្យស្នើសុំដីសម្រាប់រស់នៅ និងធ្វើកសិកម្ម ក្នុង “កម្មវិធីផ្ដល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព” ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ហើយបាននិងកំពុងអនុវត្ត ដើម្បីចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋក្រីក្រទទួលបាននូវដីលំនៅដ្ឋាន និងដីសម្រាប់ធ្វើកសិកម្ម ព្រមទាំងអត្ថប្រយោជន៍ផ្សេងទៀត៕

អត្ថបទ៖ ប្រុញ វិធិន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


