ព័ត៌មានជាតិ
ព័ត៌មានបន្ថែមពីករណីអគ្គិភ័យឆេះផ្សាររុងកឿ
ករណីអគ្គិភ័យដែលឆាបឆេះតូបលក់ដូររបស់អាជីវករខ្មែរ ថៃស្ថិតនៅចំណុចម្ដុំដើមពោធិ៍ហៅថាផ្សារថ្មី ខាងលិចអគារA ក្នុងផ្សាររុងកឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ដែឈៀងនឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមប្រភពព័ត៌មានពីអាជីវិករខ្មែរដែលលក់ដូរនៅក្នុងផ្សាររុងកឿ បានឲ្យដឹងថា អគ្គិភ័យនេះចាប់ផ្ដើមឆាប់ឆេះចាប់តាំងពីម៉ោងប៉ុន្មានជាង១រំលងអធ្រាតចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ ហេតុការណ៍នេះបណ្ដាលឲ្យឆេះតូបប្រមាណជា៤០តូប ដែលជាតូបលក់ដូរខោអាវជជុះ ទ្រនាប់ជើង កៅអីជាដើម ….។ល។

ជាមួយហេតុការណ៍ឆេះតូបអាជីវករនេះដែរ គេឃើញមានសមត្ថកិច្ចអាជ្ញាធរថៃបានចេញអន្តរាគមន៍ប្រើរថយន្តពន្លត់អគ្គិភ័យរហូតទៅដល់ម៉ោងជាង២ទើបអាចគ្រប់គ្រងស្ថានភាពនៃការឆេះរាលដាលនេះបាន។
សូមបញ្ជក់ថា ផ្សារុងកឿ គឺជាផ្សារមួយដែលស្ថិតនៅក្នុងទឹកដីនៃស្រុកអារញ្ញ ខេត្តស្រះកែវ ជាប់ប្រទេសកម្ពុជានៃក្រុងប៉ោយប៉ែត។ ផ្សារនេះសម្បូរទៅដោយអាជីវករខ្មែរដែលចេញចូលទៅលក់ដូរធ្វើអាជីវកម្មនៅទីនោះយ៉ាងច្រើន៕
អត្ថបទ៖ អ ពៅ





-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក