ព័ត៌មានជាតិ
មន្ទីរអប់រំ ខេត្តរតនគិរី អំពាវនាវឲ្យអ្នកដែលប្រឡងបាក់ឌុបធ្លាក់ រូតរះទៅដាក់ពាក្យប្រឡងស្វៃរិន
ជាឱកាសសម្រាប់សិស្ស និងអ្នកដែលប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលមិនបានជាប់សញ្ញាបត្រថ្នាក់ទី១២ មន្ទីរអប់រំខេត្តរតនគិរី បានធ្វើការជូនដំណឹងឲ្យ ទៅដាក់ពាក្យសុំប្រឡង យកសញ្ញាបត្រឡើងវិញ។ សម្រាប់ការដាក់ពាក្យ អាចទៅស្វែងរកទម្រង់បំពេញពាក្យ នៅការិយាល័យមធ្យមសិក្សាចំណេះទូទៅរៀងរាល់ម៉ោងធ្វើការ រួចបំពេញជីវប្រវត្តិនិងភ្ជាប់ជាមួយឯកសារមួយចំនួន។

សម្រាប់ឯកសារដែលត្រូវភ្ជាប់មកមានដូចជា៖
១- វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ (ថតចម្លង) ចំនួន ០១ សន្លឹក
២- វិញ្ញាបនបត្របញ្ចប់ការសិក្សាថ្នាក់ទី១២ (ថតចម្លង) ចំនួន ០១ សន្លឹក
៣- សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ឬសំបុត្របញ្ជាក់កំណើត (ថតចម្លង) ចំនួន ០១ សន្លឹក
៤- បង្កាន់ដៃបងសិទ្ធិប្រឡង ចំនួន ០១ សន្លឹក
៥- រូបថត Digital ចំនួន ០១ សន្លឹក
ការរៀបឯកសារដូចខាងលើ បានគ្រប់ហើយត្រូវយកទៅដាក់នៅ មន្ទីរអប់រំខេត្តរតនគិរី នៅរៀងរាល់ថ្ងៃម៉ោងធ្វើការ ។ ចាប់ទទួលពាក្យពីថ្ងៃ ការផ្តល់ពាក្យចាប់ពី ថ្ងៃទី ០៣ ខែ មីនា ឆ្នាំ២០២៥ ឈប់ទទួលពាក្យនៅ ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ២០២៥ ។ មណ្ឌលប្រឡងនៅវិទ្យាល័យភូមិថ្មី ខេត្តរតនគិរី ។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥៕
ដោយ៖ ខៀវ ចាប

-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


