ព័ត៌មានជាតិ
សិស្សានុសិស្ស បន្តទទួលបានចំណេះដឹងកាន់តែច្រើនពីផលប៉ះពាល់គ្រឿងញៀន តាមរយៈការចុះផ្សព្វផ្សាយរបស់អាជ្ញាធរ
សិស្សានុសិស្ស ទទួលបានចំណេះដឹងកាន់តែច្រើនជាបន្តបន្ទាប់ពីផលប៉ះពាល់ នៃគ្រឿងញៀន តាមរយៈការចុះអប់រំផ្សព្វផ្សាយរបស់សមត្ថកិច្ចថ្នាក់មូលដ្ឋាន ដល់តាមសាលារៀន។

ជាក់ស្ដែងនាព្រឹកថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២៥ នេះ នគរបាលខណ្ឌ ៧ មករា ដឹកនាំដោយលោកវរសេនីយ៍ទោ តួ ស៊ីវ៉ាន់ធឿន អធិការរងទទួលផែនជំនាញ ប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តការចុះបញ្ជ្រាបការយល់ដឹងឱ្យកាន់តែទូលំទូលាយដល់សិស្សានុសិស្ស នាវិទ្យាល័យបាក់ទូក។

លោកវរសេនីយ៍ទោ តួ ស៊ីវ៉ាន់ធឿន បានឱ្យដឹងថា ការបន្តចុះអប់រំផ្សព្វផ្សាយនេះធ្វើឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ ៧ មករា ដែលឱ្យនគរបាលជំនាញ ត្រូវផ្សព្វផ្សាយឱ្យបានខ្លាំងក្លា បន្ថែមលើកិច្ចការងារបង្ក្រាបរបស់ខ្លួន។

លោកអធិការរង បានបន្តដឹងទៀតថា ថ្នាក់ដឹកនាំបានដាក់បទបញ្ជាឱ្យមានការចុះផ្សព្វផ្សាយអប់រំឱ្យបានច្រើន ទូលំទូលាយ ដើម្បីបញ្ជ្រាបដល់សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋយល់ដឹងពីផលប៉ះពាល់គ្រឿងញៀន ប្រសើរជាងការចុះបង្ក្រាបពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននេះ។

សិស្សានុសិស្ស យល់ឃើញថា ពួកគាត់បានយល់ជ្រាបកាន់តែច្បាស់ពីចំណុចដែលពួកគាត់ពុំសូវបានដឹងលើផលប៉ះពាល់ នៃគ្រឿងញៀន បន្ទាប់ពីបានចូលរួមក្នុងការស្តាប់ការពន្យល់ណែនាំរបស់នគរបាលជំនាញនៅថ្ងៃនេះ។

សិស្សានុសិស្ស បន្ថែមថា គ្រឿងញៀន គឺជាដើមចមចម្បងបំផុត នៃការបំផ្លាញធនធានមនុស្ស គ្រួសារ និងសង្គមជាតិទាំងមូល។

សូមបញ្ជាក់ថា បញ្ហាគ្រឿងញៀននេះ គឺជាការងារអាទិភាពចម្បងទី ០៤ ដែលរាជរដ្ឋាភិបាលអាណត្តិទី ៧ កំពុងយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំង ដូច្នោះហើយអាជ្ញាធរថ្នាក់ក្រោមជាតិ ក៏កំពុងខិតខំបន្តបង្ក្រាប និង ដាក់ចេញនូវយន្តការចុះផ្សព្វផ្សាយជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋ និងតាមសាលា និងវិទ្យាល័យទាំងអស់នៅក្នុងមូលដ្ឋាន ដើម្បីជាការដាស់តឿន និងក្រើនរំលឹកដល់សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សី ឱ្យជៀសឆ្ងាយដាច់ខាត និងត្រូវនិយាយថាទេចំពោះគ្រឿងញៀន៕
អត្ថបទ ៖ សុភា



-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


