ព័ត៌មានជាតិ
សមាជិក ប ស ស ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប ស ស អាចបង់ភាគទានតាមរយៈធនាគារដៃគូចំនួន៤
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)បានអះអាងថា សម្រាប់សមាជិក ប.ស.ស.ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.ទាំងអស់ អាចបង់ភាគទានមក ប.ស.ស. ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ នៃរៀងរាល់ខែ តាមរយៈធនាគារដៃគូ ប.ស.ស.ចំនួន៤។

បើតាម ប.ស.ស. ធនាគារចំនួន៤ក្នុងនោះរួមមាន ធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA BANK PLC.) ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA BANK) ធនាគារ កាណាឌីយ៉ា ក.អ (CANADIA BANK PLC.) និងធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB Bank Cambodia)។

ប.ស.ស. បានបញ្ជាក់ថា សម្រាប់ការបង់ភាគទានមក ប.ស.ស. គឺធ្វើឡើងតាមរយៈកម្មវិធីទូរស័ព្ទដៃធនាគារដៃគូ ខាងលើ ឬអញ្ជើញទៅកាន់ធនាគារដៃគូខាងលើដោយផ្ទាល់ ចំពោះការបង់ភាគទានតាមរយៈ QR CODE ឬតាមរយៈវិធីផ្សេងៗ ដែលមានឈ្មោះបុគ្គល គឺជាករណីឆបោក សូមបងប្អូនមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជៀសវាងខាតបង់ថវិកាផ្ទាល់ខ្លួន។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍
ថា គិតត្រឹមសប្តាហទី៤ ខែមករា ឆ្នាំ២០២៥នេះ ប.ស.ស.មានសមាជិកកើនឡើងដល់២៧៨៥៥២៦នាក់ ស្រី១៥៤៤២២៣នាក់ ក្នុងនោះបុគ្គលស្ថិតក្នុងវិស័យសាធារណៈចំនួន ៤៩៥៥៩៣នាក់, បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្តីពីការងារចំនួន ១៦០៣៤៨២នាក់, បុគ្គលស្វ័យនិយោជន៍ ចំនួន៥២៣០១៣នាក់, និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួន១៦៣,៤៣៨នាក់។

លោក កត្តា អ៊ន បានបន្តទៀតថា ការកើនឡើងនៃចំនួនសមាជិក ប.ស.ស.ជាបន្តបន្ទាប់នេះដោយសារប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើសេវាប.ស.ស.និងយល់ដឹងពីអត្ថប្រយោជន៍ផ្សេងៗ ។មានប័ណ្ណ ប.ស.ស.ជួយសម្រាលបន្ទុកនៅក្នុងគ្រួសារបានយ៉ាងច្រើននៅពេលទៅពិគ្រោះនិងព្យាបាលជំងឺផ្សេងៗនៅតាមមូលដ្ឋានសុខាភិបាលជាដៃគូរជាមួយប.ស.ស.
ព្រោះរាល់ការចំណាយគឺជាបន្ទុករបស់ប.ស.ស.៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


