ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញប្រកាសទទួលស្គាល់ និងបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង
ឯកឧត្ដម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង និងប្រកាសទទួលស្គាល់ គណៈកម្មាធិការសាខាបក្សភូមិ នារសៀលថ្ងៃទី ០៨ ខែ មិនា ឆ្នាំ ២០២៥។ អញ្ជើញមានវត្តមាននាឱកាសនេះរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក គណៈកម្មាធិការគណបក្សស្រុក ឃុំរលាំងចក និងសមាជិកថ្មីសរុប ១៣០ នាក់។

ជាកិច្ចស្វាគមន៍ ឯកឧត្តម ហ៊ុន ម៉ានី បាននាំនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអនុប្រធានគណបក្ស ទាំង៥ជូនក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាស្រុកគងព ជាពិសេសឃុំរលាំងចក ដែលមានវត្តមាននាឱកាសនេះ។ ជាមួយគ្នានេះ ឯកឧត្តមបាន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់នៃឃុំរលាំងចក ព្រមទាំងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ដែលបានលះបង់ទាំងពេលវេលា កម្លាំងកាយចិត្ត និងថវិកា ចូលរួមអភិវឌ្ឍមូលដ្ឋាន ដើម្បីបុព្វហេតុគណបក្ស និងប្រជាជន។

ឯកឧត្តមបានរំលេចបន្ថែមថា ទោះគណបក្សប្រជាជនមិនល្អឥតខ្ចោះ តែអាចពឹងពាក់ និងជួយគ្នាបានគ្រប់កាលៈទេសៈ ហើយគណបក្សប្រជាជននឹងខិតខំបន្តក្នុងការថែរក្សា និងធានាឱ្យបាននូវផលប្រយោជន៍ជូនប្រជាជន និងប្រទេសជាតិ។

ជាក់ស្តែង រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តរក្សានូវប្រក្រតីភាពលើគ្រប់ផ្នែក ទាំងនយោបាយ សង្គម សេដ្ឋកិច្ច ព្រមទាំងបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដើម្បីធានាផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ទាំងមន្រ្តីរាជការ កម្មករ កម្មការិនី សិស្ស និស្សិត កសិករ និងអ្នកធ្វើអាជីវកម្មក្រៅប្រព័ន្ធ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែល្អប្រសើរ៕

















-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


