Connect with us

ព័ត៌មានជាតិ

​ត្រឹម​២ថ្ងៃ នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ឆ្នេរ​ខ្សាច់ ​កោះ​ប៉ែន​ទទួល​បាន​ភ្ញៀវទេសចរណ៍ជាតិ និង​អន្តរជាតិ​ជាង​១១ម៉ឺននាក់

បានផុស

នៅ

នៅ​ក្នុង​ឱកាសប្រារព្ធពិធីបុណ្យឆ្នេរខ្សាច់កោះប៉ែន ដើម្បី​អបអរ​ខួប ១៥ឆ្នាំ (២០១១-២០២៥) នៃការបង្កើតកន្លែងកម្សាន្ត ឆ្នេរកោះប៉ែន ស្ពានឫស្សី(ប្រដឹស) ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ និង​ការ​ប្រគុំតន្រ្តីទេសចរណ៍ខ្នាតយក្ស ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែមីនា ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្តសរុបចំនួន ១១៤.៦៦២នាក់។ នេះបើតាមការ ឱ្យ​ដឹង​ពី លោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម នាថ្ងៃទី១០ មីនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម ឱ្យដឹងដែរថា ក្នុងចំណោមភ្ញៀវទាំងអស់នោះ មានភ្ញៀវទេសចរណ៍ជាតិ ចំនួន ១១៤.៤០២នាក់ និងភ្ញៀវទេសចរណ៍បរទេស ចំនួន ២៦០នាក់ ។

សូមជម្រាបថា បុណ្យ “ឆ្នេរខ្សាច់កោះប៉ែន” ត្រូវបានម្ចាស់រមណីយដ្ឋាន រៀបចំរយៈពេល ១សប្ដាហ៍ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែមីនា នៅបរិវេណរមណីយដ្ឋានធម្មជាតិឆ្នេរខ្សាច់កោះប៉ែន ។ ការរៀបចំពិធីបុណ្យនេះឡើង ដើម្បី​លើក​កម្ពស់វិស័យទេសចរណ៍ និង​ការ​បង្កលក្ខណៈកម្សាន្តសប្បាយ ជូន​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ នៅក្នុងខេត្ត និងក្រៅខេត្ត ក៏ដូចជា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកំសាន្ត ឱ្យបានច្រើនកុះករ និងដើម្បី អបអរសាទរ គម្រប់ ១៥ឆ្នាំ នៃការបង្កើតរមណីយដ្ឋាន ឆ្នេរខ្សាច់កោះប៉ែន ផងដែរ ។

ក្នុងព្រឹត្តិការណ៍​នោះ ក៏​បាន​រៀប​ចំ​កម្មវិធីកម្សាន្តជាច្រើន ដូចជា ការប្រកួតបាល់ទាត់លើវាលខ្សាច់ ការតាំងពិព័រណ៍ ការប្រគំតន្ត្រី ប្រដាល់គុនខ្មែរ និងការបាញ់កាំជ្រួច ផងដែរ ៕

អត្ថបទ​និង​រូបភាព ​៖ ​ឡេក​ ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

Phumtham ធ្វើបុណ្យចម្រើនព្រះជន្ម ទាំងដែលគ្មានព្រះវត្តមានស្ដេច ថៃ

Sokha Hotels

ព័ត៌មានពេញនិយម