ព័ត៌មានជាតិ
សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បណ្ដុះថ្នាល ៣០នាក់មកពីគ្រួសារខ្សត់ខ្សោយ ក្មេងកំព្រា
សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានពង្រីកធនធាន និងបណ្ដុះបណ្ដាលយុវជនថ្នាលចំនួន ៣០នាក់មកពីគ្រួសារក្រខ្សត់ខ្សោយ និងខ្លះជាកុមារកំព្រាទៀតផង។

ទិដ្ឋភាពហ្វឹកហាត់
អគ្គលេខាធិការសហព័ន្ធទ្រីយ៉ាត្លុង លោក ងិន សុបញ្ញា បានឲ្យដឹងថា សហព័ន្ធបានសហការជាមួយអង្គការមិត្តសំឡាញ់ ផ្ដល់ឱកាសដល់យុវជនបានលេងកីឡាដើម្បីសុខភាព និងពង្រីកផ្សព្វផ្សាយលើប្រភេទកីឡាមួយនេះផង។
ការហ្វឹកហាត់នេះគឺស្ថិតក្នុងកម្រិតបឋម ឬកម្រិតដំបូងប៉ុណ្ណោះ ដោយយុវជនថ្នាលទាំងនោះហ្វឹកហាត់ផ្នែកហែលទឹក និងហាត់រត់យកកម្លាំងកាយដើម្បីឈានដល់ការហ្វឹកហាត់កម្រិតខ្ពស់នៅថ្ងៃអនាគត។ ការហ្វឹកហាត់នេះមានរយៈពេល១ឆ្នាំ ចំពោះយុវជនណាដែលមានសមត្ថភាពលេចធ្លោនឹងត្រូវចម្រាញយកមកបណ្ដុះបណ្ដាលបន្ថែមដើម្បីត្រៀមការប្រកួត Asian Youth Games ឆ្នាំ២០២៩ នាពេលខាងមុខផង។

លោក ងិន សុបញ្ញា
បញ្ជាក់ដែរថា ការហ្វឹកហាត់របស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាដល់យុវជនថ្នាល ៣០នាក់នេះធ្វើឡើងនៅពហុកីឡដ្ឋានមរតកតេជោ។ ការហ្វឹកហាត់នេះបន្ទាប់ពីយុវជនទាំងនោះសម្រាកពីការសិក្សាផ្សេងៗ។ ថ្នាលហ្វឹកហាត់ទាំង៣០នាក់នេះរួមមាន នារី១២ បុរស ១៨នាក់៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


