ព័ត៌មានជាតិ
គ្រូពេទ្យម្នាក់បកស្រាយថា ក្រុមឈាម O មិនអាចការពារកូវីដបាននោះទេ
មានព័ត៌មានមួយចំនួនបាននិយាយថាប្រភេទឈាម O អាចការពារហានិភ័យនៃការឆ្លងកូវីដបានទាបជាងគេ ឬមិនងាយឆ្លង ហើយងាយស្រួលព្យាបាលជាងក្រុមឈាមប្រភេទផ្សេងៗ។

ជុំវិញការលើកឡើងរបស់មហាជននិងបណ្ដាញព័ត៌មាន ក៏មិនទាន់មានក្រុមគ្រូពេទ្យណាមកពន្យល់លំអិតបានឡើយ។ ដូច្នេះហើយទើបមានមហាជនមួយចំនួនធំបានជឿងប់ងុល និងធ្វេសប្រហែលមិនការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ដោយឡែកកាលពីម្សិលមិញនេះមានគ្រូពេទ្យម្នាក់បានបានពន្យល់ពីរឿងរ៉ាវរបស់ក្រុមឈាមប្រភេទ O ទៅនឹងកូវីដថា៖
“ដោយសារតែឃើញមានការចែករំលែកបន្តគ្នាតាមបណ្ដាញសង្គមពាក់ព័ន្ធរវាងក្រុមឈាម និង SARS-COV-2 ដោយមានខ្លឹមសារថា ” អ្នកដែលមានឈាមប្រភេទ O មិនងាយឆ្លង ឬងាយស្រួលព្យាបាលជាងក្រុមឈាមប្រភេទផ្សេងៗ “។
វាជាក្ដីបារម្ភយ៉ាងខ្លាំងចំពោះអ្នកមានឈាមប្រភេទ O ដែលធ្វើឲ្យគាត់អាចធ្វេសប្រហែស ឬមិនអនុវត្តវិធានការ ៣កុំ ៣ការពារ បានខ្ជាប់ខ្ជួនបង្កឲ្យមានការចម្លង SARS-COV-2 កាន់តែខ្លាំងឡើងៗ។

សូមរំលឹកថា ក្នុងចំណោមអ្នកជំងឺដែលបានស្លាប់ដោយសារ Covid-19 ចំនួន ៥នាក់ ក្នុងប្រទេសរបស់យើង ក្នុងនោះមាន÷
1. ឈាមប្រភេទ O Rh(+): 2 នាក់
2. ឈាមប្រភេទ A Rh(+): 2 នាក់
3. ឈាមប្រភេទ B Rh(+): 1នាក់

ដូច្នេះអាចបញ្ជាក់បានថា ក្រុមឈាមមិនអាចការពារ Covid-19 បាននោះទេ។ ឈាមប្រភេទណាក៏មានសារ:សំខាន់សម្រាប់ការដឹកនាំ oxygen (O2) និង Carbon dioxide (CO2)ដូចគ្នា។ សូមកុំយល់ច្រឡំ!!!
#សូមអនុវត្តវិធានការ ៣កុំ ៣ការពារ ទាំងអស់គ្នាដើម្បីបញ្ចប់ព្រឹត្តិការណ៍២០កុម្ភ:ឲ្យបានឆាប់រហ័ស៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ប្រភព៖ Sun Chanrath
ចុចអាន៖ដំណឹងល្អ! ការចាក់វ៉ាក់សាំងកូវីដលើស្ត្រីមានផ្ទៃពោះនៅ អាមេរិក មិនមានផលប៉ះពាល់អាក្រក់ឡើយ
ចុចអាន៖អ្នកមានឈាមប្រភេទ O ប្រឈមហានិភ័យឆ្លងកូវីដទាប ចុះក្រុមឈាមប្រភេទណា ប្រឈមឆ្លងខ្លាំងជាងគេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


