អាជ្ញាធរ​នឹង​ពិន័យ​​អ្នក​ចោល​សំរាម​គ្មាន សណ្ដាប់ធ្នាប់ ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អាជ្ញាធរ​នឹង​ពិន័យ​​អ្នក​ចោល​សំរាម​គ្មាន សណ្ដាប់ធ្នាប់ ​

Published

on

​អភិបាល​ខណ្ឌ​ទួលគោក​ លោក​ ឯក ឃុន​ដឿ​ន​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​ពេល​ដ៏​ខ្លី​ខាងមុខនេះ ប្រជាពលរដ្ឋ​ ដែល​ទុកដាក់​សំរាម​មិនបាន​ត្រឹម​ត្រូវ​ ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ នឹង​ធ្វើ​ការ​ផាកពិន័យ​ហើយ។

​ការ​បញ្ជាក់​​​រប​ស់​លោ​ក ឯក ឃុន​ដឿ​ន​ បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៧​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២០ ខណៈ​ដែល​លោក​ដឹកនាំ​មន្ត្រី​ក្រោមឱវាទ រាប់​រយ​នាក់​ចុះ​សំអាត ប្រមូល​សំរាម​និង​ផ្សព្វផ្សាយ​អំពី​ការ​បង្ការ​និង​ទប់ស្កាត់​កូវីដ-១៩ នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ទួលគោក​។

លោក​ ឯក ឃុន​ដឿ​ន​ បាន​​លើក​ឡើង​ថា ការ​បង្កើត​ឲ្យ​មាន​ពិធី​ប្រមូល​សម្អាត​សំរាម​ នៅ​តាម​ទីសាធារណៈ​នេះ គឺ​ក្នុង​គោលបំណង​ ​ផ្សព្វផ្សាយ​ឲ្យ​​ប្រជាពលរដ្ឋ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ រស់នៅ​ស្អាត ជៀសវាង​បាន​នូវ​ជំងឺ​ផ្សេងៗ​។

លោក​អភិបាល ​បាន​បន្ត​ទៀត​ថា រាជរដ្ឋាភិបាល​ បាន​យកចិត្តទុកដាក់​ខ្លាំងណាស់​ ក្នុង​ការ​ធ្វើយ៉ាងណា ​ឲ្យ​រាជធានី​ភ្នំពេញ មាន​សោភ័ណភាព បរិស្ថាន​ល្អ ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ភាព​ស្អាត​​ ហើយក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក្រសួងបរិស្ថាន​ បាន​បង្កើត​ឲ្យ​មានការ​ដេញថ្លៃ ជ្រើសរើស ក្រុមហ៊ុន​ប្រមូល​សំរាម​ចំនួន​៣​ ដើម្បី​ប្រមូល​សំរាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ លោក​​បាន​បញ្ជាក់​ផង​ដែរ​ថា ក្រោយពី​បង្កើត​ឲ្យ​មាន​ក្រុមហ៊ុន​ប្រកួតប្រជែង​គ្នា​លើ​ការ​ប្រមូល​សំរាម និង​ក្រោយពី​មានការ​ផ្សព្វផ្សាយ ណែ​នាំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បញ្ចេញ ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ហើយ​នោះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ នឹង​ធ្វើ​ការ​ផាកពិន័យ​ទៅលើ​​ប្រជាពលរដ្ឋ​ ដែល​ទុកដាក់​សំរាម​មិនបាន​ត្រឹមត្រូវ​។

​លោក​អភិបាល ​បាន​បញ្ជាក់​ដែរ​ថា សម្រាប់​ខណ្ឌ​ទួលគោក​ ក្នុង​មួយ​ថ្ងៃៗ ដឹក​សំរាម​ចេញទៅ​ចាក់​នៅ​ទីលាន​ចាក់សំរាម​បាន​ប្រមាណ​៣០០​តោន​ ក្នុង​មួយថ្ងៃ។ ការ​ខិតខំ​ប្រឹងប្រែង​ក​ន្ល​ង​មកនេះ​ បាន​ធ្វើ​ឲ្យ​ខណ្ឌ​ទួលគោក​ មាន​សណ្ដាប់​ធ្នាប់ មាន​បរិស្ថាន​ល្អប្រសើរ​ រហូតដល់​ជាប់​ចំណាត់ថ្នាក់ ដោយ​ទទួល​បាន​ផ្កា​កុលាប​ពីរ​ទង ក្នុង​ការ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​នាពេល​កន្លងទៅ​៕

អត្ថបទ៖ ស្រីរ័ត្ន

សូមចុចអាន៖ ​អ្នកនាំពាក្យ​៖​ ក្រសួង​រក​ឃើញ​គ្រឹះស្ថានសិក្សា​ចំនួន​២​ទៀត​ ពាក់ព័ន្ធ​នឹង​ករណី​រដ្ឋមន្ត្រីការបរទេស​ប្រទេស​ហុង​គ្រី

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services