សេដ្ឋកិច្ច
សហគមន៍កសិកម្មទំនើបបន្លែសុវត្ថិភាព កោះខ្សាច់ទន្លា ទទួលបានទុន និងជំនួយជាង ៤០ ម៉ឺនដុល្លារ ពីគម្រោង CASDP
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា ផែនការអាជីវកម្មទំហំជាង ៤០ ម៉ឺនដុល្លារ នៃសហគមន៍កសិកម្មទំនើបបន្លែសុវត្ថិភាពកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានគាំទ្រទាំងស្រុងដោយគម្រោង CASDP នៃក្រសួងកសិកម្ម និងទទួលបានថវិកាហិរញ្ញប្បទានពីធនាគារពិភពលោក។

លោក ឃឹម ហ្វីណង់ បានគូសបញ្ជាក់ថា ផែនការអាជីវកម្មទំហំជាង ៤០ ម៉ឺនដុល្លារ ត្រូវបានចុះហត្ថលេខាធ្វើឡើងដើម្បីឱ្យពលរដ្ឋនៅក្នុងសហគមន៍ យកទៅសាងសង់ផ្ទះសំណាញ់ថ្មីចំនួន ១១៧ខ្នង ដើម្បីធ្វើការដាំដុះបន្លែនៅក្នុងផ្ទះសំណាញ់នេះតែម្តង។
ដោយឡែកក្នុងទំហំអាជីវកម្មទាំងជាង ៤០ ម៉ឺនដុល្លារនេះ ក្នុងនោះនោះ ៤០% គឺជាជំនួយឥតសំណង ចំណែកឯ ៦០% ទៀតត្រូវបានផ្តល់ជូនដល់សហគមន៍ក្រោមរូបភាពជាកម្ចីដើមទុនមានការប្រាក់ទាបតាមរយៈធនាគារ ARDB។
អ្នកនាំពាក្យរូបនេះ បានអះអាងថា បើមិនមានអ្វីប្រែប្រួលទេ ផ្ទះសំណាញ់របស់សហគមន៍ទាំងអស់នេះនឹងអាចចាប់ផ្តើមផលិតកម្មបានក្នុងរយៈពេល ២-៣ ខែ ខាងមុខនេះ ជាមួយនឹងសមត្ថភាពផ្គត់ផ្គង់បន្លែសុវត្ថិភាពជាប្រចាំក្នុងរង្វង់ ២តោនក្នុងមួយថ្ងៃ។

លោក ឃឹម ហ្វីណង់ បានបន្តទៀតថា តាមពិតទៅសហគមន៍កសិកម្មទំនើបបន្លែសុវត្ថិភាពកោះខ្សាច់ទន្លា ត្រូវបានបង្កើតឡើងរយៈពេលជាង ១ ឆ្នាំរួចមកហើយ ប៉ុន្តែដោយសារតែស្ថានភាពភូមិសាស្រ្តមានលក្ខណៈស្មុកស្មាញជាងតំបន់ដទៃ ប៉ុន្តែទើបតែបច្ចុប្បន្នក្រសួងរកវិធីសាស្ត្រឃើញ និងឈានការចុះកិច្ចសន្យា។
លោកថា នេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ តទៅមុខទៀតក្រសួងកសិកម្មនឹងជួយទៅលើការតភ្ជាប់ទីផ្សារ ការគាំទ្រផ្នែកបច្ចេកទេស ជួយការកាត់បន្ថយថ្លៃដើម ហើយតាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា ក៏ដូចជាគម្រោងផ្សេងៗមួយចំនួនទៀតក៏នឹងជួយគាំទ្រផ្នែកហេដ្ថារចនាសម្ព័ន្ធដល់ប្រជាសហគមន៍ផងដែរ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


