ព័ត៌មានជាតិ
កូវីដបន្តរាតត្បាតឆ្លងដល់ទារកទើបអាយុ ០៩ ខែ រស់នៅខេត្តកំពង់ធំ
តាមព័ត៌មានពីក្រសួងសុខាភិបាល មានទារកអាយុ ០៩ ខែ ម្នាក់ បានរងគ្រោះឆ្លងកូវីដ ១៩។ ទារកនេះ មានលំនៅនៅឃុំទ្រាល ស្រុកតាំងគោក ខេត្តកំពង់ធំ។
ឃុំទ្រាលបានផ្ទុះករណីឆ្លងកូវីដ ១៩ បន្ទាប់ពីយុវតីវ័យ ១៦ ឆ្នាំម្នាក់បានធ្វើដំណើរពីខេត្តព្រះសីហនុ មកលេងឪពុកម្តាយនៅឃុំទ្រាល ស្រុកតាំងគោក ខេត្តកំពង់ធំ។ យុវតីរូបនេះបានតេស្តមានវិជ្ជមានកូវីដ ១៩ និងបានចម្លងទៅសមាជិកគ្រួសារ និងអ្នកភូមិដទៃទៀត។

គួរបញ្ជាក់ថា នៅព្រឹកនេះ កម្ពុជារកឃើញករណីអ្នកវិជ្ជមានកូវីដ ១៩ ចំនួន ៥៥ នាក់ទៀត ហើយខេត្តកំពង់ធំមានមួយករណីជាទារកខាងលើ។
ទីក្រុងភ្នំពេញ មានករណីឆ្លងកូវីដដល់ទៅ ៥០ នាក់ ជាតួលេខខ្ពស់បំផុតដ៏គួរឲ្យបារម្ភ ក្នុងពេលស្ថានភាពរាជធានីមួយនេះត្រូវបានរដ្ឋាភិបាលរឹតបន្តឹង ដើម្បីកាត់ផ្តាច់ប្រភពរាលដាល់ក្នុងសហគមន៍។
ភ្នំពេញ ដែលជាតំបន់ផ្ទុះដ៏ធ្ងន់ធ្ងរក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ រដ្ឋាភិបាលបានដាក់ភូមិសាស្រ្តទីក្រុងមួយនេះ តម្រូវឲ្យពលរដ្ឋជាប់កាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគំលាតសុវត្ថភាព។ ការមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព អាចនឹងទទួលរងការពិន័យយ៉ាងធ្ងន់ធ្ងរ៕
ចុចអាន៖ កូនមកលេងម្តាយនៅតាំងគោក ខេត្តកំពង់ធំ ឥលូវម្តាយក៏ឆ្លងកូវីដដែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


