Connect with us

ព័ត៌មានជាតិ

កម្ពុជា-ចិនកំពុងពន្លឿនឱ្យមានសន្ធិសញ្ញារួមមួយដើម្បីបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

បានផុស

នៅ

ប្រទេសចិននិងកម្ពុជា​កំពុង​ពន្លឿនការចរចាដើម្បីឱ្យសម្រេចបានការចុះហត្ថលេខាលើសន្ធិសញ្ញាទ្វេភាគី ស្ដីពីជំនួយផ្នែកច្បាប់ក្នុងសំណុំរឿងព្រហ្មទណ្ឌ ដើម្បីជំរុញការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបើតាមសេចក្ដីថ្លែងការណ៍រួមកម្ពុជា-ចិន ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្ដីថ្លែងការណ៍រួមនោះ ចិនបានកោតសរសើរកម្ពុជាដែលបានបង្ក្រាបល្បែងស៊ីសងតាមអ៉ីនធឺណេតខុសច្បាប់ និងបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការសន្ដិសុខ និងតុលាការ ព្រមទាំងពន្លឿន​ការចុះហត្ថលេខាលើសន្ធិសញ្ញាទ្វេភាគីដើម្បីជំរុញការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។

ក្នុងសេចក្ដីថ្លែងការណ៍នោះសរសេរបន្ថែមថា៖ «ភាគីទាំងពីរនឹងពង្រឹងសុវត្ថិភាពរបស់ពលរដ្ឋកម្ពុជា និងចិន​នៅក្នុងប្រទេស​រៀងៗខ្លួន ព្រមទាំងបង្កើនការការពារសុវត្ថិភាពនៃគម្រោងធំៗក្នុងក្របខណ្ឌនៃការអភិវឌ្ឍខ្សែក្រវ៉ាត់ និងផ្លូវ»។

មុនការមកដល់របស់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង មកកម្ពុជា២ថ្ងៃក្រសួងការបរទេសកម្ពុជាបានចេញសេចក្ដីបំភ្លឺមួយពីការចុះបង្ក្រាបមជ្ឈមណ្ឌលបោកប្រាស់អនឡាញមួយកន្លែងនៅភ្នំពេញ ដោយមានការចាប់ខ្លួនឧក្រិដ្ឋជនចិនមួយចំនួនផងដែរ ក្រោយការបង្ក្រាបពួកគេត្រូវបញ្ជូន​ទៅ​កាន់ប្រទេសចិនតាមនីតិវិធីច្បាប់របស់កម្ពុជា និងកិច្ចព្រមព្រៀង សន្ថិសញ្ញាបត្យាប័ន និងក្របខណ្ឌកិច្ចសហប្រតិបត្តិការសន្ដិសុខកម្ពុជា-ចិន៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម