ព័ត៌មានជាតិ
ដីដែលដកហូតពីការទន្ទ្រាន ត្រូវបានអភិបាលខេត្តកំពង់ធំ ណែនាំឱ្យដាំកូនឈើឡើងវិញ
ដីដែលបានដកហូតពីជនខិលខូចកាប់ទន្រ្ទានដោយខុសច្បាប់ ត្រូវរៀបចំដាំកូនឈើឡើងវិញ និងការពារឱ្យបានគត់មុត ដោយទប់ស្កាត់ឱ្យបានការទន្ទ្រានជាថ្មី។ នេះជាការណែនាំរបស់លោកអភិបាលខេត្តកំពង់ធំ ទៅកាន់មន្ត្រីជំនាញក្រោមឱវាទនៃរដ្ឋបាលខេត្តកំពង់ធំ។

លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយរដ្ឋបាលព្រៃឈើ ឱ្យសិក្សាលើដីដែលបានដកហូតពីជនខិលខូចបានកាប់ទន្រ្ទានយកដីរដ្ឋដោយខុសច្បាប់ មកដាំដុះកូនឈើឡើងវិញ និងការពារឱ្យបានល្អ ដោយមិនមានការទន្ទ្រានថ្មីទៀតនោះទេ។
តែយ៉ាងណា ក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអរគុណដល់កងកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញទាំងអស់ ដែលឈរជើងនៅទីបញ្ជាការស្រាលទាំង ១៤គោលដៅ នៅដែនជម្រកសត្វព្រៃ ព្រៃសហគមន៍ និងតំបន់វាលក្រោម (តំបន់៣) ក្នុងប្រតិបត្តិការបង្ក្រាប និងទប់ស្កាត់ការពារធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំនាពេលកន្លងមក ទទួលបានលទ្ធផលយ៉ាងមានប្រសិទ្ធិភាព។

លោកអភិបាលខេត្ត បានជំរុញឱ្យកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញបន្តនិរន្តរភាពការងារនេះឱ្យបានល្អប្រសើថែមទៀត ដែលជាមួយគ្នានេះ ក្នុងនាមជាអភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ក៏បានជួយឧត្ថម្ភដល់កម្លាំងដែលឈរជើងប្រចាំការទីបញ្ជាការស្រាលទាំង ១៤គោលដៅនូវគ្រឿងឧបភោគបរិភោគ និងម៉ូតូសម្រាប់ប្រតិបត្តិការផងដែរ។
បន្ថែមពីការណែនាំលើកិច្ចការទប់ស្កាត់ការទន្ទ្រានដីរដ្ឋនេះដែរ លោក នួន ផារ័ត្ន ក៏បានក្រើនរំលឹកដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងកងកម្លាំងប្រដាប់វុធទាំងបីប្រភេទឱ្យបន្តនិរន្តភាពការងារដែលធ្លាប់បានអនុវត្តកន្លងមកឱ្យល្អប្រសើរថែមទៀត ព្រមទាំងការបង្ក្រាប និងទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ បញ្ហាគ្រឿងញៀន ការរឹតបណ្តឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោគ ត្រួតពិនិត្យគ្រឿងស្រវឹង អាវុធជាតិផ្ទុះ បញ្ជាក្មេងទំនើង តាមរយៈការអប់រំ និងអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


