ព័ត៌មានជាតិ
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ប្រកាសរើសមន្ត្រីសម្របសម្រួលដោះស្រាយវិវាទចំនួន ៤០នាក់
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ប្រកាសនៅថ្ងៃទី២៨ ខែមេសា ពីការប្រឡងជ្រើសរើសមន្ត្រីសម្របសម្រួលដោះស្រាយវិវាទ ជំនាន់ទី៣ ចំនួន៤០នាក់ ឱ្យចូលបម្រើការពេញម៉ោង។

បើតាមសេចក្តីប្រកាស និស្សិត និងសាធារណៈអាចដាក់ពាក្យប្រឡងបាន ដោយផ្អែកលើលក្ខខណ្ឌចំនួន៤។ បេក្ខជនត្រូវមានសញ្ញាតិខ្មែរ, អាយុយ៉ាងតិច ២៥ឆ្នាំ (គិតត្រឹមថ្ងៃដាក់ពាក្យ), បេក្ខជនត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រច្បាប់ឡើងទៅ ហើយបេក្ខជន ត្រូវតែជាជនមិនធ្លាប់ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមដោយចេតនា ដោយគ្មានការព្យួរទោស។ សម្រាប់បេក្ខជនជាស្ត្រី និងជាជនជាតិដើមភាគតិចត្រូវបានលើកទឹកចិត្តឱ្យចូលរួមប្រឡង។
ចំពោះការប្រឡងនេះ នឹងរៀបចំជា២ដំណាក់កាល គឺដំណាក់កាលទី១ ជាវិញ្ញាសាសរសេរលើមុខវិជ្ជាផ្នែកច្បាប់ និងវិញ្ញាសាទី២ ជាវិញ្ញាសាសួរសំណួរផ្ទាល់មាត់លើមុខវិជ្ជាផ្នែកច្បាប់ និងវប្បធម៌ទូទៅ សម្រាប់បេក្ខជនដែលប្រឡងជាប់ដំណាក់កាលទី១។
អ្នកដែលមានចំណាប់អារម្មណ៍ប្រឡង អាចទៅសុំពាក្យប្រឡងនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឬ ទាញយក QR Code Scan ក្នុងសេចក្តីជូនដំណឹង។ បន្ទាប់មក យកពាក្យមកដាក់ផ្ទាល់នៅ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលមានទីតាំងនៅអគាររដ្ឋបាលពហុបំណងនៃវិស័យយុត្តិធម៌ ក្នុងបរិវេណបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ចាប់ពីថ្ងៃជូនដំណឹង ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៧៖០០នាទី៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


