Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ធំ នឹងរៀបចំដាំដើមឈើប្រណិតតាមបណ្តោយផ្លូវជាតិលេខ៦

បានផុស

នៅ

អាជ្ញាធរខេត្តកំពង់ធំ នឹងរៀបចំដាំដើមឈើប្រណិតតាមបណ្តោយផ្លូវជាតិលេខ៦ ពីព្រំប្រទល់ខេត្តកំពង់ចាម ដល់ខេត្តសៀមរាប ព្រមទាំងចលនាដល់ក្រុង ស្រុកទាំងអស់ដាំដើមឈើគ្រប់ផ្លូវនៅតាមស្រុករបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាការលើកឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នឹងរៀបចំដាំដើមឈើប្រណិត តាមបណ្តោយផ្លូវជាតិលេខ៦ ពីព្រំប្រទល់ខេត្តកំពង់ចាម ដល់ខេត្តសៀមរាប ព្រមទាំងចលនាដល់ក្រុង ស្រុកទាំងអស់ដាំដើមគ្រប់ផ្លូវនៅតាមស្រុករៀងៗខ្លួន។

លោកអភិបាលខេត្តបញ្ជាក់ថា នៅដើមរដូវវស្សានេះ អាជ្ញាធរខេត្តកំពង់ធំ សហការជាមួយភាគីពាក់ព័ន្ធ នឹងរៀបចំយុទ្ធនាការដាំដើមឈើនៅតាមដងផ្លូវជាតិលេខ៦ ពីព្រំប្រទល់កំពង់ចាម រហូតដល់ព្រំប្រទល់ខេត្តសៀមរាប និងតាមបណ្តាស្រុកផ្សេងទៀត ដើម្បីជាម្លប់សម្រាប់អ្នកធ្វើដំណើរ លើកកម្ពស់សោភ័ណភាពផ្លូវ ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ ជាដើម។ លើសពីនេះទៀត លោកក៏ ជំរុញដល់រដ្ឋបាលក្រុងស្រុក ចលនាបំផុសស្មារតីប្រជាពលរដ្ឋ មន្ដ្រីរាជការ សិស្សានុសិស្ស និងកងកម្លាំងប្រដាប់អាវុធឲ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះ និងការពារព្រៃឈើ ក៏ដូចជាជួយជំរុញផលប្រយោជន៍ ដល់ប្រជាពលរដ្ឋយើងក្នុងជីវភាពរស់នៅបង្កបង្កើនផលកសិកម្ម និងបង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមផងដែរ។

លោកបន្ថែមថា ក្រៅពីកិច្ចការងារនេះ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ក្នុងចុះសួរសុខទុក្ខកងកម្លាំងដែលប្រចាំការនៅទីបញ្ជាការស្រាលនៅតាមគោលដៅនីមួយៗ ដែលបានកំពុងបន្តធ្វើសកម្មភាពការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ការលួចកាប់ទន្ទ្រានដីព្រៃ និងដឹកជញ្ជូនផល អនុផលព្រៃឈើខុសច្បាប់ មិនឲ្យកើតឡើងជាថ្មីបន្តទៀតនោះទេ ជាពិសេសត្រូវការពារឲ្យបានដាច់ខាតផ្ទៃដីដែលបានរកឃើញ និងដកហូតបានពីក្រុមជនល្មើសលួចកាប់ទន្ទ្រានកន្លងទៅ ដើម្បីត្រៀមរៀបចំដាំស្តារព្រៃឈើឡើងវិញនៅរដូវវស្សាខាងមុខនេះ ព្រមទាំងស្រាវជ្រាវរកមុខសញ្ញាជនល្មើស កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមផ្លូវច្បាប់។

លោកបានថ្លែងអំណគុណដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ដែលបានខិតខំថែរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់បានល្អប្រសើរក្នុងមូលដ្ឋាន និងសូមបន្តយកចិត្តទុកដាក់បន្ថែមទៀតលើកិច្ចការងារនេះ ជាពិសេសការអនុវត្តនូវគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព បង្ក្រាបឲ្យបានបញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសធនធានធម្មជាតិ ឲ្យមានប្រសិទ្ធិភាពខ្ពស់៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ រង់​ចាំការ​ផ្តល់​ព័ត៌មាន​លម្អិត​ពី​អង្គការ​សង់ត្រាល់​លើ​ទិន្នន័យ​ដែល​ថា​ពលរដ្ឋ​ខ្មែរ​៤៨នាក់ ចាញ់​បោក​ក្រុម​មេខ្យល់

ម៉ៅ សុផាន់
ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរ​សង្កាត់​ចោមចៅទី​១ ដាក់អេស្កាវទ័រស្តារប្រឡាយលូ​មេ​មួយ​ខ្សែ​ ដែល​ពោរពេញ​ទៅ​ដោយ​សំរាម

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ថវិកាសរុប ២០០០ លានរៀលនិងអង្ករ ១០០តោន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រាតំណាងឱ្យទីប្រឹក្សា អនុប្រធាន ប្រធានក្រុម និង សមាជិកទាំងអស់ នៃ យុវជនបូជាការពារយុត្តិធម៌ ឧបត្ថម្ភដល់កងទ័ពជួរមុខនៅព្រំដែន

ព័ត៌មានជាតិ៦ ម៉ោង មុន

វិទ្យាស្ថាន​ពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់​អាហារូបករណ៍​ជំនាញធុរកិច្ចភេសជ្ជៈ​៣០កន្លែង ដល់​យុវជន​ក្រីក្រ និង​ឧបត្ថម្ភ​ប្រាក់ប្រចាំខែ

ម៉ៅ សុផាន់
ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អាជ្ញាធរ​ខេត្តព្រះវិហារជម្លៀសពលរដ្ឋពី​តំបន់​ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ច​ចុះ​បង្ក្រាប​សង្វៀន​ជល់មាន់​មួយកន្លែង​ ឃាត់​ខ្លួន​មនុស្ស​បាន​១១នាក់

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្ដេចតេជោ ព្រមានថា កម្ពុជាបានរៀបចំសំណាញ់មេឃរួចរាល់ សម្រាប់បាញ់យន្តហោះចម្បាំងដែលឈ្លានពាន

សន្តិសុខសង្គម១៣ ម៉ោង មុន

ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបាន​តាមការណែនាំរបស់អភិបាលខេត្ត

Sokha Hotels

ព័ត៌មានពេញនិយម