Connect with us

ព័ត៌មានជាតិ

បន្ទាន់!! រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ១៩​វ័យ​ក្មេង​ម្នាក់​ធ្វើការនៅហាង​កាហ្វេ​លិង្គ​១០០០ នៅសៀមរាប

បានផុស

នៅ

សៀមរាប ៖ រដ្ឋបាល​ខេត្ត​សៀមរាប​បាន​ចេញសេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្តីពី ការរកឃើញ​អ្នកវិជ្ជមាន​កូវីដ១៩វ័យក្មេង​ម្នាក់​អាយុ១៧ឆ្នាំ នៅសៀមរាប ដោយពាក់ព័ន្ធនឹង​អ្នកបើករថយន្តឈ្នួល នេះ​បើតាមសេចក្តី​ប្រកាស​ព័ត៌មាន​ដែល​កម្ពុជាថ្មីទទួលបាន។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹងថា ស្ត្រី​ខ្មែរ​វ័យ១៧ឆ្នាំ វិជ្ជមានកូវីដ១៩ខាងលើនេះ មានឈ្មោះ ពៅ ឧស្សាហ៍​ ភេទ​ស្រី អាយុ១៧ឆ្នាំ ជាបុគ្គលិកនៅខាងកាហ្វេ​លិង្គ១០០០ ស្ថិតនៅភូមិ​តាភុល​ សង្កាត់​ស្វាយ​ដង្គម ក្រុង​សៀមរាប។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់រដ្ឋបាលខេត្ត​សៀមរាប​ដដែល​បានឲ្យដឹង​ទៀតថា ដោយសារតែ​ស្ត្រី​ខ្មែរវ័យក្មេង​ខាង​លើ​ មាន​ទំនាក់ទំនង​ជាមួយ​ លោក ហ៊ឹម​ វណ្ណៈ មុខរបរ​ជាអ្នក​បើកបរ​រថយន្ត​ដឹក​ភ្ញៀវ​​បាន​យក​សំណាក​ធ្វើ​តេស្ត​វិជ្ជមាន​កូវីដ១៩ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ហើយបាន​ចូល​ទៅហាង​កាហ្វេ​លិង្គ១០០០ កាល​ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ទើប​​ធ្វើតេស្តលើ​ស្ត្រីវ័យ​ក្មេង​ធ្វើការនៅហាងកាហ្វេខាងលើ​មានវិជ្ជមាន​កូវីដ១៩តែម្តង។

បច្ចុប្បន្ន គណៈបញ្ជាការឯកភាពរដ្ឋបាល​ខេត្ត​ សម្រេច​បិទហាង​កាហ្វេលិង្គ១០០០​ជាបណ្តោះអាសន្ន​រហូត​ដល់​ស្ថានការ​ប្រក្រតីវិញ៕

ពិស្តារ ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កែសម្រួល​ដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម