ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីសិង្ហបុរីអរគុណសម្ដេចធិបតី ដែលទូរសព្ទទៅអបអរលោក គ្រាដែលឈ្នះឆ្នោតបន្តកាន់តំណែង
នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lawrence Wong សរសេរសារអរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានទូរសព្ទទៅរូបលោកដោយផ្ទាល់ ដើម្បីអបអរសាទរគ្រាដែលលោកឈ្នះឆ្នោតបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីសិង្ហបុរី។ ក្រៅពីនៃលោក ក៏អរគុណ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងលោកស្រី ផែ ថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ ចំពោះការអបអសាទរលោកដូចគ្នា។

លោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lawrence Wong សរសេរលើបណ្ដាញហ្វេសប៊ុកដូច្នេះ÷” បានទទួលទូរស័ព្ទពីនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ អ៊ីង ស៊ីណាវ៉ាត្រា កាលពីម្សិលមិញ និងនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh នៅថ្ងៃនេះ។ ខ្ញុំអរគុណពួកគេចំពោះពាក្យអបអរសាទរដ៏កក់ក្តៅចំពោះលទ្ធផលនៃការបោះឆ្នោត”។

លោកនាយករដ្ឋមន្ត្រីសិង្ហបុរី អះអាងថា តាមរយៈជំនួបតាមខ្សែទូរសព្ទ លោក និងនាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាម និងថៃ បានបញ្ជាក់ឡើងវិញនូវទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ និងការប្តេជ្ញាចិត្តក្នុងការបន្តធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី និងនៅអាស៊ាន។

លោក Lawrence Wong អះអាង កំពុងរង់ចាំជួបនាយករដ្ឋទាំង៣នេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធលើកទី៤៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
នៅសប្ដាហ៍ទី១ នៃខែឧសភា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទូរសព្ទទៅអបអរសាទរនាយករដ្ឋមន្ត្រីប្រទេសចំនួន២ ដែលជាប់ឆ្នោត ទទួលបានឱកាសកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តទៀត។ នាយករដ្ឋមន្ត្រីទាំងពីរនោះ គឺលោក Anthony Albenese នាយករដ្ឋមន្ត្រីអូស្រ្តាលី ដែលសម្ដេចទូរសព្ទទៅកាលពីថ្ងៃម្សិលមិញ ទី០៦ និងលោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី កាលពីថ្ងៃទី០៧ ខែឧសភា កន្លងទៅនេះ។

នាយករដ្ឋមន្ត្រីទាំង២ ខាងលើ ដែលសម្ដេចធិបតី ទូរសព្ទទៅដោយអបអរដោយផ្ទាល់នេះ គឺសុទ្ធតែជានាយករដ្ឋមន្ត្រីដែលសម្ដេច បានជួបដោយផ្ទាល់នាពេលកន្លងមក ក្នុងក្របខណ្ឌទស្សនកិច្ចផ្លូវការ និងក្របខណ្ឌទស្សនកិច្ចការងារ ក្នុងឆ្នាំ២០២៤ កន្លងទៅ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជួបលោក Anthony Albenese នាយករដ្ឋមន្ត្រីអូស្រ្តាលី, ដោយផ្ទាល់ក្នុងជំនួបទ្វេភាគី កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ នៅក្រៅកិច្ចប្រជុំពិសេសអាស៊ាន-អូស្ត្រាលី គម្រប់ខួប៥០ឆ្នាំ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួប លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរីដោយផ្ទាល់នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសិង្ហបុរី កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ផងដែរ។
គួរជ្រាបថា កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសដំបូងគេដែលបានប្រកាសទទួលស្គាល់អំពីឯករាជ្យភាពរបស់សិង្ហបុរី ហើយនៅថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ១៩៦៥ ភាគីទាំងពីរបានចងភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការ។ នៅក្នុងឆ្នាំ ២០២៥ នេះ ទំនាក់ទំនងនៃប្រទេសទាំងពីរឈានដល់វ៏យ៦០ឆ្នាំហើយ៕
ដោយ÷ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ