ព័ត៌មានជាតិ
រដ្ឋាភិបាល សិក្សាបូមស្តារផ្លូវទឹកពីភ្នំពេញដល់ខេត្តកំពង់ចាម សម្រួលនាវាចំណុះ ៣ ០០០ DWT ធ្វើនាវាចរណ៍បានពេញមួយឆ្នាំ
មន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីរសៀលម្សិលមិញនេះបានបើកកិច្ចប្រជុំមួយជាមួយតំណាងក្រុមហ៊ុន CRBC ដើម្បីពិនិត្យសិក្សាសមិទ្ធិលទ្ធភាពគម្រោងបូមស្តារផ្លូវទឹកទន្លេមេគង្គ ចាប់ពីរាជធានីភ្នំពេញដល់ខេត្តកំពង់ចាម ដើម្បីអាចឲ្យនាវាចំណុះ ៣ ០០០ DWT អាចធ្វើនាវាចរណ៍បានពេញមួយឆ្នាំ។
កិច្ចប្រជុំនេះ មានការចូលរួមពីរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនដឹកនាំដោយលោក ប៉េង ពោធិ៍នា តំណាងក្រុមហ៊ុន CRBC និងមន្រ្តីពាក់ព័ន្ធផ្សេងទៀត។



បើតាមប្រភពពីមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានគូសបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងមានគោលបំណងដើម្បីពិនិត្យលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវទឹកទន្លេមេគង្គដែលមានប្រវែង ១០៦ គីឡូម៉ែត្រ ចាប់ពីរាជធានីភ្នំពេញ ដល់ខេត្តកំពង់ចាម។
គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវទឹកទន្លេមេគង្គនៅផ្នែកខាងលើ នឹងអាចឲ្យនាវាដែលមានចំណុះ ៣ ០០០ DWT អាចធ្វើនាវាចរណ៍បានពេញមួយឆ្នាំ។
ប្រភពបន្តថា តាមរយៈគម្រោងសិក្សានេះ នឹងមានការបូមស្តារកំណាត់ផ្លូវទឹកដែលរាក់ ការរៀបចំទីតាំងចាក់អាចម៍ដី និងការបំពាក់និងដំឡើងសញ្ញាជំនួយនាវាចរណ៍។
កន្លងទៅនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានប្រកាសពីផែនការក្នុងការស្ដារទន្លេនៅផ្នែកខាងលើ ដែលភាគច្រើនគោករាក់ដោយសារដីល្បាប់ ដែលបង្កឱ្យរាំងស្ទះដល់ផ្លូវនាវាចរណ៍។
នៅក្នុងពិធីអបអរសាទរខួប ២០ ឆ្នាំដែលកម្ពុជាចូលសមាជិកអង្គការពាណិជ្ជកម្មពិភពលោក សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការស្ដារល្បាប់នៅបាតទន្លេ ដើម្បីពង្រឹងប្រព័ន្ធនាវាចរណ៍ឱ្យតភ្ជាប់ប្រទាក់ក្រឡាជាមួយប្រព័ន្ធដឹកជញ្ជូននៅទូទាំងប្រទេស។
ខណៈគម្រោងបូមស្តារផ្លូវទឹកទន្លេមេគង្គដែលគោករាក់កំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សា ក៏ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងទាញភ្ជាប់ការដឹកជញ្ជូនផ្លូវទឹកពីទន្លេមេគង្គទៅកាន់ខេត្តមាត់សមុទ្រប្រទេសកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


