ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល មានក្ដីសង្ឃឹមខ្ពស់ក្នុងការចរចារឿងពន្ធគយជាមួយអាមេរិក
អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញពីក្ដីសង្ឃឹមខ្ពស់ក្នុងការចរចាជាមួយអាមេរិកពាក់ព័ន្ធនឹងបញ្ហាពន្ធគយបដិការរវាងអាមេរិក និងកម្ពុជា។ ការបញ្ជាក់ធ្វើឡើងក្នុងពេលដែលលោកអញ្ជើញដឹកនាំប្រតិភូកម្ពុជាចេញដំណើរទៅរដ្ឋធានីវ៉ាស៊ីនតោននៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ។

ថ្លែងមុនចេញដំណើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថាមានប្រទេសប្រមាណ២០ប៉ុណ្ណោះដែលអាមេរិកយល់ព្រមចរចារជាមួយដែលជាសញ្ញាល្អនៃការចរចារ។ លោកបន្ថែមថារដ្ឋាភិបាលកម្ពុជាប្ដេជ្ញាក្នុងការការពារប្រយោជន៍កម្ពុជា និងការងារជូនប្រជាពលរដ្ឋឱ្យបាន។
លោកថា៖ «បើអត់មានសង្ឃឹមមិនបាច់ទៅ(ចរចារ)ទេ! តែយើងមានសង្ឃឹម១០០ភាគរយតែម្ដង។ ក្រុមការងារយើងធ្វើការច្រើនណាស់បានរៀបចំឯកសារមកអស់ហើយ។ អ្នកដែលទៅនេះគឺសុទ្ធតែអ្នកជំនាញហើយបើចង់និយាយរឿងគយខ្ញុំយករឿងគយ ចង់និយាយរឿងសន្ដិសុខខ្ញុំយកអ្នកសន្តិសុខ post Telecomខ្ញុំមាន ធនាគារខ្ញុំមានអ្នកជំនាញ ការបរទេសក៏មាន ដែលមានសមាជិកទាំងអស់១៩រូប»។
សមាសភាពទៅចរចារពន្ធគយបដិការនេះមានចំនួន១៩នាក់ដែលជាមន្ត្រីជំនាញគ្រប់ផ្នែកទាំងអស់ដែលលោក ស៊ុន ចាន់ថុល ថានឹងអាចឆ្លើយតបចរចារបានគ្រប់ការចោទសួរនិងបកស្រាយ ខណៈការកំណត់ពេលប្រជុំចរចានឹងចាប់ផ្ដើមនៅថ្ងៃទី១៣ពេលរសៀល ថ្ងៃទី១៤ពេលរសៀល និងថ្ងៃទី១៥ ពេញមួយថ្ងៃ។

គួរឱ្យដឹងផងដែរថា ប្រធានធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធគយបដិការទៅលើប្រទេសជាង១៨០នៅទូទាំងពិភពលោកកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរដែលបានដាក់ពន្ធ៤៩%។ ២ថ្ងៃបន្ទាប់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើលិខិតទៅកាន់ប្រធានាធិបតីអាមេរិកបង្ហាញពីការប្ដេជ្ញាក្នុងការនាំចូលផលិតផលអាមេរិក និងទម្លាក់ពន្ធគយលើទំនិញអាមេរិក១៩ប្រភេទពី៣៥%មកនៅត្រឹម៥% និងបង្ហាញពីបំណងចរចាជាមួយអាមេរិកផងដែរ។
នៅថ្ងៃទី៩ ខែមេសា អាមេរិកបានសម្រេចព្យួរការអនុវត្តន៍ពន្ធគយបដិការ៩០ថ្ងៃដើម្បីទុកពេលចរចាក្នុងនោះក៏មានប្រទេសកម្ពុជាងផងដែរ។
កាលពីថ្ងៃទី៦ ខែឧសភា ក្នុងវេទិកាសាធារណៈមួយក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យពលរដ្ឋទុកចិត្តមកលើរដ្ឋាភិបាលក្នុងស្ថានភាពពិភពលោកបច្ចុប្បន្ន ដោយសម្ដេចរដ្ឋាភិបាលដែលដឹកនាំដោយបក្សប្រជាជនកម្ពុជានៅជាមួយពលរដ្ឋជានិច្ច ព្រមទាំងប្ដេជ្ញាពីការធានានូវសមិទ្ធផល និងប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យនៅថិតថេរ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


