ព័ត៌មានជាតិ
អភិបាលខេត្តកោះកុង ណែនាំអាណាព្យាបាលកុំឲ្យកូនតូចៗបរិភោគអាហារមានជាតិផ្អែមច្រើន
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានណែនាំដល់ម្តាយឪពុកកុមារតូចៗកុំឱ្យកូនរបស់ពួកគាត់បរិភោគអាហារដែលមានជាតិផ្អែមច្រើនពេក ដែលងាយប្រឈមជំងឺក្តៅខ្លួន ក្អក និងទឹកនោមផ្អែម។

ក្នុងឱកាសអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង លោកស្រី មិថុនា ភូថង បានក្រើនរម្លឹកដល់ពលរដ្ឋត្រូវថែរក្សាសុខភាពអោយបានល្អជាប្រចាំថ្ងៃ។

លោកស្រីអភិបាលខេត្ត មើលឃើញថា អត្រាពលរដ្ឋ និងកុមារ ងាយប្រឈមនឹងជំងឺជាច្រើនប្រភេទព្រោះតែការបរិភោគចំណីអាហារណាដែលមានរសជាតិផ្អែមខ្លាំង។ ដោយលោកស្រីណែនាំដល់អាណាព្យាបាលកុមារតូចៗ គប្បីមិនត្រូវឱ្យកូនៗផឹក ឬញុំាចំណីអាហាររសជាតិផ្អែមច្រើនពេកនោះទេ។

លោកស្រីអភិបាលខេត្តកោះកុង ជំរុញប្រជាពលរដ្ឋ ត្រូវបរិភោគអាហារណាដែលមានជីវៈជាតិល្អ សម្រាប់ទ្រទ្រង់រូបរាងកាយ និងសូមពលរដ្ឋគ្រប់រូបឆ្លៀតពេលវេលាធ្វើលំហាត់ប្រាណយ៉ាងហោចណាស់៣០នាទីជារៀងរាល់ថ្ងៃ សម្រាប់បញ្ចេញជាតិពុលពីក្នុងខ្លួន។

អ្នកស្រី ជុន កែវវ៉ាន់ណាត មកពីឃុំតាតៃក្រោម ស្រុកកោះកុង និងលោក ជាង សុគន្ធ ជាពលរដ្ឋរស់នៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ លើកឡើងស្រដៀងគ្នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ថា ក្រុមគ្រូពេទ្យពិតជាបានផ្តល់សេវាពិនិត្យព្យាបាលដល់ពួកគាត់យ៉ាងដិតដល់ ប្រកបដោយក្រមសីលធម៌ល្អសមនឹងគ្រូពេទ្យមើលថែរក្សាអ្នកជំងឺ។

តំណាងដល់ពលរដ្ឋ បន្ថែមទៀតថា ក្រុមគ្រូពេទ្យគ្មានការទាមទារលុយកាក់មុននឹងការព្យាបាលនោះឡើយ។ ពួកគាត់សូមថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាល រដ្ឋបាលខេត្តកោះកុង និងក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ពីសុខទុក្ខរបស់ពួកគាត់តាមរយៈផ្តល់ជាថវិកា និងព្យាបាលជំងឺបានឆាប់រហ័សល្អ និងមានទំនុកចិត្តខ្ពស់
អត្ថបទ៖ សិរីវឌ្ឍនៈ

-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


