ព័ត៌មានជាតិ
តម្លៃលេខពិសេសផ្ទាល់ខ្លួនបំពាក់លើម៉ូតូ ទាបបំផុត ១០ ម៉ឺនរៀល និងខ្ពស់បំផុត ៨ លានរៀល
ក្រសួងសាធារណការនិងដឹកជញ្ជូន បានបង្ហើបពីតម្លៃលេខពិសេសផ្ទាល់ខ្លួនសម្រាប់បំពាក់ទៅលើទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន ដែលទើបប្រកាសដាក់ឲ្យដំណើរការសាកល្បង ជាមួយការកំណត់តម្លៃតាមជម្រើសដោយទាបបំផុតតម្លៃ ១០ ម៉ឺនរៀល និងខ្ពស់បំផុតតម្លៃ ៨ លានរៀល។
បើតាមប្រភពពីមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ពីភាពចាំបាច់ សម្រាប់ដាក់ឲ្យដំណើរការលេខពិសេសផ្ទាល់ខ្លួន (លេខកម្ពុជា) សម្រាប់ម៉ូតូ ដោយអនុវត្តតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល ក្នុងគោលបំណងផ្តល់នូវជម្រើសកាន់តែសម្បូរបែបជូនប្រជាពលរដ្ឋ និងកៀរគរចំណូលចូលថវិកាជាតិ។



បន្ថែមពីនេះ ការរៀបចំឱ្យមានការលក់ចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួនបន្ថែមទៀត ក៏ផ្អែកតាមការសិក្សានិងបានធ្វើការស្ទង់មតិប្រជាពលរដ្ឋឃើញថា ប្រជាពលរដ្ឋជាច្រើនមានបំណងចង់បានលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនដើម្បីបំពាក់លើម៉ូតូរបស់ខ្លួន។
កាលពីល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឲ្យសាកល្បងដោយអនុញ្ញាតឱ្យពលរដ្ឋអាចចូលទៅស្វែងរកទិញលេខ និងបំពេញបែបបទចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន ដែលកំពុងឃើញការចាប់អារម្មណ៍ខ្ពស់ និងផុសផុលក្នុងការស្វែងរកតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម។
លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្តត្រីចក្រយានយន្ត និងម៉ូតូកង់បួន ដាក់លក់តាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលពលរដ្ឋអាចចូលទៅស្វែងរកលេខដែលខ្លួនពេញចិត្ត ហើយអាចបំពេញពាក្យស្នើសុំចុះបញ្ជី និងពាក់ផ្លាកលេខបាន។
តម្លៃលេខពិសេសផ្ទាល់ខ្លួនសម្រាប់ ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន ត្រូវបានរៀបចំក្នុងតម្លៃមួយទៅតាមជម្រើសនិងចំណង់ចំណូលចិត្តរបស់ពលរដ្ឋ ដែលតម្លៃទាបបំផុត ១០ ម៉ឺនរៀល និងតម្លៃខ្ពស់បំផុត ៨ លានរៀល។
គិតចាប់ពីឆ្នាំ១៩៩០ ដល់ខែមេសា ឆ្នាំ២០២៥ ម៉ូតូដែលបានចុះបញ្ជីសរុបមានចំនួន៦ ៦៨៤ ១៦៤គ្រឿង៕

-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


