Connect with us

ព័ត៌មានជាតិ

ក្រសួងមុខងារ ជ្រើសរើសមន្ត្រីកិច្ចសន្យា ១៦នាក់ ចូលបម្រើការនៅវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ

បានផុស

នៅ

ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសពីការប្រលងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ចំនួន ១៦នាក់ ឱ្យចូលបម្រើការនៅវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ។ បេក្ខជនអាចដាក់ពាក្យតាមប្រព័ន្ធអនឡាញ ដើម្បីសុំសិទ្ធប្រឡងប្រជែង ចាប់ពីថ្ងៃជូនដំណឹង ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ ការជ្រើសរើសនេះ គឺសម្រាប់មុខតំណែងវិជ្ជាជីវៈចំនួន ៥ រួមមាន មន្រ្តីជំនាញជាន់ខ្ពស់ ចំនួន ១នាក់, មន្រ្តីជំនាញគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៏ស្ថិតិ ចំនួន ១នាក់, មន្ត្រីជំនាញសេដ្ឋកិច្ច ចំនួន ៦នាក់, មន្ត្រីជំនាញស្ថិតិ ចំនួន ៥នាក់ និងមន្ត្រីជំនាញព័ត៌មានវិទ្យា ចំនួន ៣នាក់។

ការដាក់ពាក្យប្រឡងប្រជែង គឺធ្វើឡើងតាមប្រព័ន្ធអនឡាញ ដោយបេក្ខជនអាចដាក់បញ្ចូលព័ត៌មានតាមរយៈការស្កេន QR Code ឬចូលទៅកាន់គេហ័រទំព័រផ្លូវការ ខណៈការទទួលពាក្យគឺចាប់ពីថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទី ជាកំហិត។ ចំពោះបេក្ខជនដែលបានដាក់ពាក្យរួចរាល់ ត្រូវពិនិត្យមើលឯកសារឆ្លើយតប តាមរយៈ តំណ Link និងអុីម៉ែលរបស់ខ្លួន ដើម្បីបំពេញលក្ខខណ្ឌជាបន្តបន្ទាប់ និងផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ។

ជាមួយគ្នានេះ គណៈកម្មការរៀបចំការប្រឡងប្រជែង នៃក្រសួងមុខងារសាធារណៈ បានព្រមានថា ប្រសិនបើរកឃើញបេក្ខជនក្លែងបន្លំសញ្ញាបត្រ ឬឯកសារផ្សេងៗ ឬមានចេតនាបន្លំឯកសារ ទោះបីបានប្រឡងជាប់ក៏ដោយ នឹងត្រូវដកសិទ្ធិដោយស្វ័យប្រវត្តិ និងអាចប្រឈមមុខនឹងការទទួលខុសត្រូវតាមច្បាប់ជាធរមាន។ លើសពីនេះ បេក្ខជនដែលប្រឡងជាប់ជាស្ថាពរ មិនត្រូវបានអនុញ្ញាតឱ្យផ្លាស់ប្តូរកន្លែងបម្រើការងារដោយហេតុផលណាមួយឡើយ។

ដោយឡែក បេក្ខជនសមណៈ (ជាបព្វជិត ឬព្រះសង្ឃ) ដែលមានមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៅអគ្គាធិការដ្ឋានពុទ្ធិក នៃក្រសួងធម្មការ និងសាសនា ប្រសិនបើប្រឡងជាប់ជាស្ថាពរ ត្រូវលាចាកសិក្ខាបទ និងមិនអាចរក្សាមុខតំណែងដដែលបានឡើយ។ ចំណែកមន្ត្រីរាជការស៊ីវិល ដែលត្រូវបានជ្រើសរើសទៅបំពេញភារកិច្ចជាមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ត្រូវដាក់ឱ្យស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស រហូតដល់ពេលបញ្ចប់កិច្ចព្រមព្រៀងការងារ៕ ដោយ៖ ជុំ សុជាតា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម