Connect with us

នយោបាយ

លោក វង្សី វិស្សុត ឱ្យក្រុមការងារចុះមូលដ្ឋានបក្សប្រជាជនកម្ពុជាពង្រឹងការចុះមូលដ្ឋាន ដើម្បីបន្តឈ្នះការបោះឆ្នោតឆ្នាំ២០២៧ និង២០២៨

បានផុស

នៅ

ក្នុងការប្តេជ្ញាបន្តចូលរួមបំពេញតួនាទីភារកិច្ចជូនគណបក្សប្រជាជនកម្ពុជា  លោក វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សទីស្ដីការគណៈរដ្ឋមន្ត្រី  បានដាក់ចេញទិសដៅការងារបន្តចំនួន១២ចំណុចសំខាន់ៗ ក្នុងនោះលោកបានណែនាំឱ្យសមាជិក សមាជិកា នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សទីស្ដីការគណៈរដ្ឋមន្ត្រី បន្តពង្រឹងការចុះមូលដ្ឋាននិងលើកទឹកចិត្តដល់ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ធំ និងតាមរាជធានីខេត្តមួយចំនួនទៀត ដើម្បីបន្តយកប្រៀបឈ្នះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៨ ឆ្នាំ២០២៨ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វង្សី វិស្សុត ណែនាំដូច្នេះ ក្នុងពេលដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគណបក្សទីស្ដីការគណៈរដ្ឋមន្ត្រីដែលមានការចូលរួមពីអនុប្រធាន សមាជិក សមាជិកា នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមករា ឆ្នាំ២០២៥ នៅវិមាន៧មករា។

ក្រៅពីនេះ  លោក វង្សី វិស្សុត ក្នុងរួមមាន បន្តពង្រឹងសាមគ្គីឯកភាពផ្ទៃក្នុង និងពង្រឹងជួរផ្ទៃក្នុងមន្ត្រីគណបក្ស, ខិតខំប្រព្រឹត្តអំពើល្អ ស្រឡាញ់យុត្តិធម៌ ជៀសវាងអំពើទាំងឡាយណាដែលប៉ះពាល់ដល់ប្រយោជន៍ប្រជាជន, បន្តធ្វើសកម្មភាពដោយតម្កល់ផលប្រយោជន៍ប្រជាជនជាធំ ឈរនៅខាងប្រជាជន និងរួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ, បន្តយកចិត្តទុកដាក់ពង្រឹងរចនាសម្ព័ន្ធ និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការដឹកនាំ និងសម្រេចបានលទ្ធផលល្អ ក្នុងការងារកសាងពង្រឹងពង្រីកសមាជិក និងកម្លាំងគាំទ្រគណបក្ស។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ, លោក វង្សី វិស្សុត បានសម្តែងនូវគារវកិច្ចស្វាគមន៍ និងអបអរសាទរចំពោះ លោក សុខ ចិន្តាសោភា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ដែលត្រូវបានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តែងតាំងជាអនុប្រធានគណៈកម្មាធិការគណបក្សទីស្តីការគណៈរដ្ឋមន្ត្រី។

បន្ទាប់ពីបានស្តាប់របាយការណ៍លទ្ធផលការងារគណបក្សទីស្តីការគណៈរដ្ឋមន្ត្រី ឆ្នាំ២០២៤ និងទិសដៅការងារបន្តឆ្នាំ២០២៥, លោក វង្សី វិស្សុត បានវាយតម្លៃខ្ពស់និងបានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ដែលបានខិតខំរួមគ្នាសម្រេចបានលទ្ធផលការងារជាច្រើនលើ ការងារនយោបាយ សតិអារម្មណ៍ និងចាត់តាំង, ការងារឃោសនាអប់រំ, ការងារត្រួតពិនិត្យ, ការងារហិរញ្ញវត្ថុ, ការងារចលនាមហាជន និងការងារយុវជន ព្រមទាំងបានចូលរួមអនុវត្តតួនាទីភារកិច្ចសំខាន់ៗដទៃទៀត ដែលគណបក្សប្រគល់ជូន បានយ៉ាងល្អប្រសើរ។

ជាមួយគ្នានេះ លោក វង្សី វិស្សុត បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សទីស្តីការគណៈរដ្ឋមន្ត្រី បន្តផ្សព្វផ្សាយអំពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ ដែលទទួលបានពីការមានសន្តិភាពពេញលេញ និងនយោបាយឈ្នះឈ្នះ, ខិតខំចូលរួមអនុវត្តកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាងនិងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១, ប្តេជ្ញាចូលរួមថែរក្សានិងការពារឱ្យបានសុខសន្តិភាព, បន្តគាំទ្រដោយឥតងាករេនិងគ្មានលក្ខខណ្ឌ ដើម្បីរួមចំណែកសម្រេចឱ្យបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនប្រទេសជាតិនិងប្រជាជន ជាពិសេសការបន្តផ្តល់ការគាំទ្រដល់បេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យសម្រេចបានជោគជ័យ ក្នុងគោលដៅឈានឆ្ពោះទៅសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

គួរឱ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការគណបក្សទីស្ដីការគណៈរដ្ឋមន្ត្រី ផ្តោតលើរបៀបវារៈចំនួន៣គឺ៖ ១-សេចក្តីព្រាងរបាយការណ៍លទ្ធផលការងារគណបក្សរបស់គណៈកម្មាធិការគណបក្សទីស្តីការគណៈរដ្ឋមន្ត្រីឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥, ២-កែសម្រួលនិងបំពេញបន្ថែមសមាសភាពគណៈកម្មាធិការគណបក្សទីស្តីការគណៈរដ្ឋមន្ត្រី និង៣-បញ្ហាផ្សេងៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៩ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម