ព័ត៌មានជាតិ
សម្ដេចធិបតី ផ្តល់អណ្តូងទឹកបន្ថែមដល់គ្រួសារអតីតយុទ្ធជនរស់នៅលើដីសម្បទានសង្គមកិច្ច
សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានផ្តល់អណ្តូងទឹកស្អាតបន្ថែមទៀតដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានពិនិត្យស្ថានភាពជីវភាពរស់នៅ ការបុកអណ្ដូងទឹកស្អាត សំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកស្បៀងអាហារគ្រឿងឧបភោគបរិភោគ ជាអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលសម្តេច លោកជំទាវបណ្ឌិត តែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ក្រុមគ្រួសារអតីតយុទ្ធជនគ្រប់រូប។

បើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ អតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត គ្មានដី គ្មានផ្ទះ ឬមានជម្រករស់នៅមិនសមរម្យដែលបានរស់នៅលើដីសាធារណៈចំនួន២០៦គ្រួសារ នៅខេត្តកំពង់ធំ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចធិបតី តាមរយៈទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានផ្ដល់ដីសម្បទានសង្គមកិច្ច និងសាងសង់ផ្ទះថ្មីចំនួន២០៦ខ្នងផ្ទះ រៀបចំជាភូមិឋានរបស់អតីតយុទ្ធជន ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោក បញ្ជាក់បន្ថែមថា អតីតយុទ្ធជនចំនួន១៤១គ្រួសារ បានមករស់នៅតាំងពីឆ្នាំ២០២១ ហើយចំនួន៦៥គ្រួសារទៀត ទើបបានមករស់នៅក្នុងឆ្នាំ២០២៥នេះ។ លោកឧត្តមសេនីយ៍ទោ បន្តថា កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ផ្លូវលំជូនអតីតយុទ្ធជន នៅបែកខាងលិចផ្លូវ ចំនួន១៤១គ្រួសារ ដែលប្រវែងជាង១០គីឡូម៉ែត្រ និងអណ្ដូងទឹកស្អាតចំនួន៤៤អណ្តូង រួចមកហើយ។ ខណៈបច្ចុប្បន្នត្រូវធ្វើបន្ថែមចំនួន២០អណ្ដូងទៀត ដើម្បីបម្រើសេចក្តីត្រូវការរបស់អតីតយុទ្ធជន។ ព្រមជាមួយគ្នានេះ ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានជំរុញអាជ្ញាធរអគ្គិសនីតបណ្ដាញភ្លើងឱ្យគ្រួសារអតីតយុទ្ធជនប្រើប្រាស់ ដែលបច្ចុប្បន្នកំពុងដំណើរសាងសង់ និងតបណ្តាញជូនជាបន្តបន្ទាប់៕
អត្ថបទ៖ ឈាង មករា

-
ចរាចរណ៍៥ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ចរាចរណ៍៧ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៧ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
សន្តិសុខសង្គម២ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច