ព័ត៌មានជាតិ
ខេត្តបាត់ដំបង ជំរុញបញ្ចប់ការវាស់វែងដីធ្លីឲ្យរួចជាស្ថាពរនៅបំណាច់ខែមិថុនានេះ
ខេត្តបាត់ដំបង បានប្រកាសថានឹងជំរុញការចុះបញ្ជីដីធ្លីបង្ហើយ ដោយគ្រោងឲ្យបញ្ចប់ទាំងស្រុងនៅបំណាច់ខែមិថុនានេះ មុនផែនការដែលបានគ្រោងទុក។
គោលនយោបាយកចុះបញ្ជីដីបង្ហើយ គឺដើម្បីផ្ដល់កម្មសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋ និងបញ្ចប់ភាពចម្រូងចម្រាស់នានាក្នុងសង្គមជាតិ ដែលកើតចេញពីភាពមិនច្បាស់លាស់នៃម្ចាស់កម្មសិទ្ធិ និងភាពស្រពិចស្រពិលនៃព្រំដី រួមទាំងការធានាបាននូវការផ្ដល់សេវាសាធារណៈលឿនរហ័ស និងតម្លាភាព គួរជាទីគាប់ចិត្តរបស់ប្រជាពលរដ្ឋ។



រាជរដ្ឋាភិបាលនីតិកាលទី ៧ កំពុងជំរុញបញ្ចប់ការវាស់វែងដីធ្លីនៅទូទាំងប្រទេសឲ្យរួចទាំងស្រុងនៅត្រឹមឆ្នាំ ២០២៥ ដោយបង្កើនកញ្ចប់ថវិកាប្រមាណ ១០០ លានដុល្លារ ជាមួយការប្រើប្រាស់កម្លាំងសរុបដល់ជាង ៥ ០០០នាក់ ធ្វើយ៉ាងណាពន្លឿនការវាស់វែងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឲ្យបញ្ចប់ទៅតាមផែនការ។
ថ្លែងនៅក្នុងពិធីប្រកាសខេត្តកំពង់ចាម ជាខេត្តដំបូងគេដែលបានបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការខិតខំបញ្ចប់ការវាស់វែងដីធ្លីនៅទូទាំងប្រទេស ដើម្បីឈានកាត់បន្ថយបញ្ហាទំនាស់ ដែលនឹងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម ចូលរួមលើកកម្ពស់ដល់ការអភិវឌ្ឍជីវភាពពលរដ្ឋឲ្យប្រសើរឡើង៕
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


