ព័ត៌មានជាតិ
កម្មករក្នុងវិស័យសំណង់ជាង៤ម៉ឺននាក់បានចុះឈ្មោះចូលជាសមាជិក ប ស ស
លោកបណ្ឌិត ហេង សុផាន់ណារឹទ្ធ អគ្គនាយករង ប.ស.ស. និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣០ឧសភានេះថា បច្ចុប្បន្ននេះមានកម្មករចំនួន៤២,១៦៤ នាក់ ស្រី ៧,៦៤៩
នាក់កំពុងបម្រើការងារនៅក្នុងសហគ្រាសក្នុងវិស័យសំណង់ចំនួន៨៣៤សហគ្រាសបានចុះឈ្មោះចូលជាសមាជិក ប.ស.ស.ដែលបានជួយលើកកម្ពស់សុខភាព និងជីវភាពរស់នៅកាន់តែប្រសើរ។

លោកបណ្ឌិតបានបន្តថា ក្រៅពីនេះ ប.ស.ស.កំពុងដំណើរការការចុះបញ្ជីសហគ្រាសចំនួន៦២២បន្ថែមទៀតដែលមានកម្មករសរុប ១៨,៥១៧ នាក់ ស្រី ៣,៩០៤ នាក់។ យ៉ាងណាក៏ដោយ លោកបណ្ឌិត បានធ្វើការអំពាវនាវដល់ក្រុមហ៊ុនសហគ្រាសក្នុងវិស័យសំណង់ដែលនៅមិនទាន់ចុះបញ្ជីសូមរួសរ៉ាន់មកចុះបញ្ជីជាមួយ ប.ស.ស.ដើម្បីឱ្យកម្មករសំណង់ទទួលបានការគាំពារសង្គម និងអត្ថប្រយោជន៍ផ្សេងៗពីប.ស.ស.ពិសេសទទួលបានការពិនិត្យ និងព្យាបាល
ជំងឺនៅតាមមន្ទីរពេទ្យដែលជាដៃគូរបស់ ប.ស.ស.។

លោកបណ្ឌិតបានបន្តទៀតថា ការមានប័ណ្ណប.ស.ស.នឹងជួយធ្វើឱ្យកម្មករយើងលែងសូវខ្វល់ខ្វាយទាក់ទិនទៅនឹងការចំណាយផ្សេងៗទៅលើការពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនៅពេលដែលឈឺ ព្រោះថារាល់ការចំណាយជាបន្ទុករបស់ប.ស.ស.។

លោកបណ្ឌិតបានបន្ថែមទៀតថា «ប.ស.ស បានក្លាយជានិមិត្តរូបនៃសុខភាពក្នុងចិត្តរបស់ប្រជាជន ដោយអាចជួយកាត់បន្ថយបន្ទុកចំណាយពង្រឹងស្ថិរភាព និងការព្យាករណ៍បាន នៃចំណូលព្រមទាំងធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់ខ្លួន»។

សូមរំលឹកថា គិតមកត្រឹមខែមេសា ឆ្នាំ២០២៥នេះ ប.ស.ស.មានសមាជិកកើនឡើងដល់៣ ០៦០ ៣៩២នាក់ ស្រី ១ ៦៨៦ ៨៨៧នាក់ ក្នុងនោះបុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈចំនួន ៥០៨ ៦៦៩នាក់ស្រី ១៥០៩០៨នាក់ បុគ្គលដែលស្ថិតក្នុងវិស័យឯកជន ចំនួន ១ ៨៦៦ ១២២នាក់ស្រី ១១២៤ ៨០១នាក់ បុគ្គលស្វ័យនិយោជន៍ចំនួន ៤៩៨ ៥៤៦នាក់
ស្រី៣០៣៤១៩នាក់ និងអ្នកក្នុងបន្ទុក១៨៧ ០៥៥នាក់ ស្រី ១០៧ ៧៥៩នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


