ព័ត៌មានជាតិ
ពីអ្នកជំនួញបរាជ័យម្នាក់ ងាកមកចាប់អាជីពផលិតស្រាស ផ្ដល់ការងារដល់អ្នកភូមិជាច្រើននាក់
លោក ថន ណាគ្រី រស់នៅឃុំជ្រោយបន្ទាយ ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះបានឲ្យដឹងថា ពីដើមដំបូងមក លោកជាអ្នកជំនួញម្នាក់ ប៉ុន្តែរកស៊ីបរាជ័យ ក៏ងាកមកចាប់យកអាជីពជាអ្នកផលិតស្រាសវិញម្តង តាំងពីឆ្នាំ ២០១០ រហូតមកដល់ពេលនេះ គឺ ១៥ ឆ្នាំហើយ។
ដោយបានដើរទិញស្រូវអង្ករពីប្រជាពលរដ្ឋក្នុងភូមិ ពេលខ្លះត្រូវមកផ្សារនៅទីរួមខេត្តក្រចេះ ដើម្បីទិញអង្ករយកមកដាំ ឬ ចំហុយឲ្យក្លាយជាបាយ រួចហាលឲ្យត្រជាក់ រួចប្រឡាក់ជាមួយដំបែរស្រា រួចក៏ដាក់តាមធុងដើម្បីរក្សាទុកពី១យប់ ទៅ២យប់ ហើយក៏យកទៅចំហុយ បានជាស្រាសរមក ហើយក៏ច្រកដាក់កាន ដើម្បីចែកចាយលក់ឲ្យអតិថិជនដែលបានកម្មង់។

លោក ថន ណាគ្រី បានឲ្យដឹងថា ក្នុងមួយថ្ងៃ លោកប្រើអង្ករដាំ ឬចំហុយបាយ អស់ចំនួន ៥៥០ គីឡូក្រាម ប្រើឆ្នាំងខ្ទះធំៗចំនួន ១១ ក្នុងការចម្អិន ដែលអាចផលិតជាស្រាសបានចំនួន ១,០៥០ លីត្រ ស្មើនឹង ៣៥ កាន។
ស្រាដែលបិតរួច ត្រូវបានអ្នកភូមិខ្លះយកទៅលក់ដល់ខេត្តសៀមរាប និងតាមខេត្តនានា ព្រោះនៅពេលពួកគាត់មកទិញ បានឃើញពីវិធីក្នុងការផលិតស្រា ពិសារទៅរសជាតិអាចទទួលយកបាន ក៏បន្តគាំទ្រជួយទិញយកទៅលក់បន្តទៀត។ នេះពើតាមការអះអាងរបស់លោក ថន ណាគ្រី។
កាលពីអំឡុងខេត្តក្រចេះ កើតមានករណីពុលស្រាសនោះ គឺមានមន្ត្រីបច្ចេកទេសនៃមន្ទីរឧស្សាហកម្មខេត្ត អាជ្ញាធរខេត្ត ស្រុក និងអាជ្ញាធរមូលដ្ឋាន ចុះមកពិនិត្យតាមដានតាមមូលដ្ឋានរយៈពេលបីខែម្តង ប៉ុន្តែក្រោយមកឃើញថា រយៈពេល១ឆ្នាំម្តងវិញ។




លោករៀបរាប់បន្តទៀតថា ដោយមើលឃើញអាជីពនេះល្អ អាចរកបានប្រាក់ចំណូលសមរម លោកក៏សម្រេចចិត្តធ្វើអាជ្ញាប័ណ្ណត្រឹមត្រូវតាមច្បាប់ និងបានពង្រីកមុខរបរនេះបន្ថែម ហើយថែមទាំងផ្ដល់ការងារដល់អ្នកភូមិថែមទៀតផង សព្វថ្ងៃ មានកម្មករ ៦ នាក់ ស្រី ២នាក់ ដោយកម្មករបុរស ទទួលបានប្រាក់ឈ្នូល ៣ ម៉ឺនរៀល រីឯស្រ្តី ទទួលបានប្រាក់ឈ្នួល ២ ម៉ឺន ៥ ពាន់រៀល ក្នុង១ថ្ងៃ និងមានអាហារពេលថ្ងៃត្រង់។
លោកបានលើងឡើងថា មុនដំបូងមានគេថាឲ្យគាត់ គ្មានពីណាគេគ្រាន់តែបិទស្រាសសោះធ្វើអាជ្ញាប័ណ្ណដែរ តែសម្រាប់រូបលោកវិញ ពេលគេហៅទៅរៀនក៏ទៅរៀនរហូតដល់ចេះ ហើយនៅពេលមានករណីពុលស្រា ខាងមន្ត្រីជំនាញក៏បានហៅទៅរៀនបន្ថែមពីបច្ចេកទេស។
លោកបានបញ្ជាក់ថា មុខរបរផលិតស្រាសនេះ ធ្វើមិនស្រួលពុលគេ ពិបាកគ្រោះថ្នាក់ដល់ខ្លួន។ យើងបានច្បាប់ហើយ យើងធ្វើត្រូវគោរពតាមគោលការណែនាំរបស់ក្រសួងឧស្សាហកម្ម ពេលគេចុះមកត្រួតពិនិត្យណែនាំ ដោយ១ឆ្នាំ ចុះមកម្តង៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


