ព័ត៌មានជាតិ
បុគ្គលិកអប់រំនៅភ្នំពេញជិត២៨០០០នាក់នឹងទទួលបានការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នៅថ្ងៃស្អែក
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍នៅរសៀលថ្ងៃទី៣១មីនានេះថា នៅរាជធានីភ្នំពេញមានបុគ្គលិកអប់រំនិងបុគ្គលិកអប់រំក្រោមឱវាទទីស្តីការក្រសួងសរុបប្រមាណជិត២៨០០០នាក់ នឹងទទួលបានការវ៉ាក់សាំងចាក់ស៊ីណូហ្វាមនៅតាមទីតាំងចំនួន១៥កន្លែង។

លោកបានបន្តថា ក្នុងចំណោមបុគ្គលិកអប់រំជិត២៨០០០នាក់នោះ ជាបុគ្គលិកនៅមន្ទីរអប់រំមានចំនួន២៤៦៤៧នាក់ ស្រី១៤៥០៥នាក់ ក្នុងនោះមានបុគ្គលិកក្រុមខណ្ឌរដ្ឋចំនួន១០៥៧៩នាក់និងបុគ្គលិកអប់រំក្រោមឱវាទទីស្តីការក្រសួងអប់រំមានជាង៣០០០នាក់។
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស(គ.វ.ក១៩)នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១តទៅលើក្រុមគោលដៅចំនួន៨ក្រុម ដែលមានមនុស្សប្រមាណជាង៧៤ម៉ឺននាក់សម្រាប់ដូសទី១។ ក្រុមមនុស្សដែលត្រូវចាក់វ៉ាក់សាំងស៊ីណុវ៉ាក់នេះ មានចំនួន៨ គឺទី១.ក្រុមគ្រូពេទ្យបុគ្គលិកនិងមន្ត្រីសុខាភិបាលជួរមុខសេវារដ្ឋនិងសេវាសុខាភិបាលឯកជនស្របច្បាប់ដែលបញ្ជីឈ្មោះត្រឹមត្រូវបានផ្ញើមកគណៈកម្មការឬទៅមន្ទីរសុខាភិបាលរាជធានីខេត្តរួចហើយទាំងថ្នាក់ជាតិនិងក្រោមជាតិ ដែលពុំទាន់បានចាក់ពីមុន។ ទី២.រដ្ឋសភាព្រឹទ្ធសភានិងក្រុមគ្រួសារ ទី៣.អ្នកសារព័ត៌មានដែលមិនទាន់បានចាក់ពីមុនទី៤.កងកម្លាំងនិងមន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដែលពុំទាន់បានចាក់ពីមុនទី៥. មន្ត្រីរាជការស៊ីវិលរួមទាំងបុគ្គលិកកិច្ចសន្យាទាំងអស់នៅគ្រប់ក្រសួងស្ថាប័ននៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិរួមទាំងសាស្ត្រាចារ្យគ្រូបង្រៀន នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលនានាទូទាំងប្រទេស។ ទី៦.បុគ្គលិកមន្ត្រីបម្រើការនៃអគ្គិសនីកម្ពុជាទូទាំងប្រទេសនៃអាជ្ញាធរជាតិទាំងអស់នៃគណៈមេធាវីនៃសាលាក្តីខ្មែរក្រហមនៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនិងក្រុមហ៊ុនអាកាសចរណ៍នានាទី៧.ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កាណាឌីយ៉ាគ្រុបនិងទី៨.កម្មករកម្មការិនីនៅតាមរោងចក្រមួយចំនួនដែលសម្របសម្រួលរៀបចំដោយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានផ្ញើជូនមកគណៈកម្មការរួចហើយ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានបញ្ជាទិញវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ពីរដ្ឋាភិបាលចិនចំនួន១លាន៥សែនដូស ដែលបានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ សពសង្ស័យកើតកូវីដ១៩ ត្រូវប្រគល់ឲ្យខាងសុខាភិបាល យកសំណាក

-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១២ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី