ព័ត៌មានជាតិ
លោកនេត្រ ភក្ត្រា ៖ ការចូលរួមមូលនិធិគីណាល់ពីសប្បុរសជន និងបណ្តាក្រុមហ៊ុននានា គឺជាគាំទ្រខឿនការពារជាតិរបស់ប្រជាជនឱ្យកាន់តែរឹងមាំ
ភ្នំពេញ ៖ លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងបញ្ជាក់ថា ការចូលរួមឧបត្ថម្ភគាំទ្រ ជាសម្ភារៈ ថវិកា ស្បៀងអាហារ ថ្នាំពេទ្យ ពីបណ្តាសប្បុរសជន និងក្រុមហ៊ុននានាក្នុងវិស័យឯកជន សម្រាប់ចែកជូនដល់កងទ័ពជួរមុខ គឺជាការផ្សារភ្ជាប់រវាងអ្នកនៅជួរមុខ និងអ្នកនៅជួរក្រោយនិងជាការដឹងគុណចំពោះការលះបង់របស់កងទ័ពក្នុងបុព្វហេតុការពារ បូរណភាពទឹកដីកម្ពុជា ឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយរបស់យេីងទាំងអស់គ្នា។

នេះជាការថ្លែងរបស់ លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសទទួលអំណោយថ្នាំពេទ្យពី មូលនិធិគីណាល់ យកមកប្រគល់ជូនដោយ លោក តិច ស៊ីម៉ូ នាយកគ្រប់គ្រងពាណិជ្ជកម្មក្នុងស្រុកនៃសហគ្រាសផលិតឱសថ ប៉េប៉េអឹម ជាតំណាងឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយកសហគ្រាសផលិតឱសថ PPM នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នាទីស្តីការក្រសួង។

អំណោយរបស់មូលនិធិគីណាល់ ផ្តល់ដល់ក្រសួងព័ត៌មាន នាឱកាសនេះមាន ឱសថប៉េប៉េអឹម និងប៉េប៉េអឹមត្រេត ចំនួនប្រាំពីរមុខរួមមាន ឱសថ KINAL សម្រាប់បំបាត់ការឈឺចុកចាប់, RHINEX ថ្នាំបំបាត់ផ្តាសាយ , CALSEPTINE ថ្នាំបៀមបំបាត់ការឈឺក , CALTOU ថ្នាំបំបាត់ក្អកស្ងួត, DIARYL ថ្នាំបំបាត់ការរាករូស, B-VIT FORT ជាបណ្តុំវីតាមីន B1 B6 B12,និងVITASCORBOLBOOST ជាវីតាមីនជំនួយកម្លាំង សរុបចំនួន ៣៣៩១ ប្រអប់/ដប ។

លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងនូវការអរគុណដល់មូលនិធិគីណាល់ ដែលបានផ្តល់ថ្នាំពេទ្យដល់ក្រសួងព័ត៌មាន ដើម្បីទុកយកទៅផ្តល់ជូនកងទ័ពនៅជួរមុខ និងប្រជាពលរដ្ឋដែលជម្លៀសខ្លួនពីតំបន់ប្រឈមនៅតាមបន្ទាត់ព្រំដែនក្នុងខេត្តព្រះវិហារ,។
លោក តិច ស៊ីម៉ូ តំណាងមូលនិធិគីណាល់ និងសហគ្រាសផលិតឱសថ ប៉េប៉េអឹម បានគូសបញ្ជាក់ថា ការផ្តល់នូវថ្នាំពេទ្យព្យាបាលជំងឺជូនទៅបងៗកងទ័ពនៅតំបន់ជួរមុខ គឺជាការចូលរួមចំណែកគិតគួរដល់សុខភាពរបស់ប្រជាពលរដ្ឋ និងកងទ័ពដែលកំពុងឈរនៅជើងនៅជួរមុខតំបន់ប្រាសាទព្រះវិហារ ពិសេសបង្ហាញពីការគោរព និងការកោតស្ញប់ស្ញែង ចំពោះវីរ:ភាព ទឹកចិត្តស្នេហាជាតិ និងស្មារតី លះបង់ របស់កងទ័ពប្រកបដោយឆន្ទៈមោះមុត បំផុត ក្នុងកិច្ចការពារជាតិ មាតុភូមិ ជាពិសេសនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ៕
































-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


