Connect with us

សន្តិសុខសង្គម

មន្ត្រីប៉ុស្តិ៍នគរបាល វាលវង់ ចុះថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រគេនព្រះសង្ឃ ៤៨អង្គនៅវត្តព្រះពុទ្ធមានបុណ្យ

បានផុស

នៅ

មន្ត្រីនគរបាលនៃប៉ុស្តិ៍រដ្ឋបាល វាលវង់ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា នាព្រឹកថ្ងៃ២២ ខែមិថុនា ឆ្នាំ២០២៥នេះបានចុះថតសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រគេនដល់ព្រះសង្ឃចំនួន៤៨អង្គ ដែលគង់នៅវត្ត ព្រះពុទ្ធមានបុណ្យ ស្ថិតក្នុង ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ត្រី អ៊ុន ភិរម្យ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលវាលវង់ បានឲ្យដឹងថា កន្លងទៅមន្ត្រីនគរបាលប៉ុស្ដិ៍ថតអត្តសញ្ញាណប័ណ្ឌជូនតែពលរដ្ឋទូរទៅ និងនៅតែក្នុងប៉ុស្ដិ៍នគរបាលតែប៉ុណ្ណោះ តែពេលនេះ បានចុះថតជូនដល់ព្រះសង្ឃ ដែលគង់នៅក្នុងវត្ត។

លោកនាយប៉ុស្ដិ៍បញ្ជាក់ថា មុនឈានដល់ការចុះថតអត្តសញ្ញាប័ណ្ណជូនដល់ព្រះសង្ឃនេះ ព្រះសង្ឃត្រូវបញ្ជាក់ពីកន្លែងស្នាក់នៅជាមុនសិន ហើយក៏ត្រូវមានសំបុត្រកំណើតផងដែរ។ នៅពេលដែលបញ្ជាក់រួចរាល់ មន្រ្តីនគរបាលប៉ុស្តិ៍ អាចថតអត្តសញ្ញាណប័ណ្ឌសញ្ជាតិខ្មែរ ជូនដល់ព្រះអង្គបាន។

ព្រះបិដកធម្មមេ ម៉ៅ នីម ព្រះចៅអធិការវត្តព្រះពុទ្ធមានបុណ្យ និងជាព្រះអនុគណខណ្ឌ៧មករា មានសង្ឃដីការថា ព្រះសង្ឃគ្រប់អង្គមានការសប្បាយចិត្តនៅពេលដែលអាជ្ញាធរ ផ្ដល់ជូនអត្តសញ្ញាណប័ណ្ណ ព្រះសង្ឃយ៉ាងដូច្នេះ គឺមានភាពងាយស្រួលដល់ព្រះសង្ឃ ពេលធ្វើដំណើរទៅណាមកណា និងមានអាស្រ័យស្នាក់នៅច្បាស់ពិតប្រាកដ។ កន្លងទៅ ព្រះសង្ឃគ្រប់អង្គមានតែកាតព្រះឆាយយា ពេលនេះមានអត្តសញ្ញាណប័ណ្ណ ព្រះសង្ឃអាចធ្វើការងារឬឯកសារតាមតម្រូវការរបស់ព្រះសង្ឃបាន៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១១ វិនាទី មុន

មន្ត្រីប៉ុស្តិ៍នគរបាល វាលវង់ ចុះថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រគេនព្រះសង្ឃ ៤៨អង្គនៅវត្តព្រះពុទ្ធមានបុណ្យ

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ត្រាំ គំរាមអ៊ីរ៉ង់ ថា បើហ៊ានសងសឹកអាមេរិក នឹងត្រូវខ្លាំងជាងនេះទៀត

ព័ត៌មានជាតិ៣៤ នាទីutes មុន

ក្រសួងការពារជាតិ៖ សកម្មភាពទាហានថៃដឹកនាំក្រុមអ្នកជិះកង់១៥០នាក់ចូលប្រាសាទតាមាន់ដោយពុំជូនដំណឹង ជាការបំពានកិច្ចព្រមព្រៀង

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

B-2៖ យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយដ៏អស្ចារ្យរបស់អាមេរិក តម្លៃជាង ២ពាន់លានដុល្លារ 

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

យោធាថៃឃាត់ខ្លួនពលករថៃ និងចិន ៥នាក់ ក្រោយព្យាយាម​​លួចឆ្លងដែនចូលកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម