ព័ត៌មានជាតិ
រដ្ឋបាលខេត្តព្រះសីហនុបិទខ្ទប់ជាបណ្តោះអាសន្នតំបន់ទំនប់រលកមួយផ្នែកដើម្បីទប់ស្កាត់ជំងឺកូវីដ១៩
រដ្ឋបាលខេត្តព្រះសីហនុជម្រាបមក លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់ទំនប់រលកឱ្យបានជ្រាបថា៖ យោងតាមលទ្ធផលតេស្តវត្ថុសំណាកដែលក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបានយកពីប្រជាពលរដ្ឋនៅតំបន់ទំនប់រលក ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ បានបញ្ជាក់ថាមានករណីវិជ្ជមានវីរុសកូវីដ-១៩ កើនឡើងជាបន្តបន្ទាប់ ពាក់ព័ន្ធជាមួយមនុស្សនៅក្នុងតំបន់នោះ។
ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩បន្តទៀត រដ្ឋបាលខេត្តសម្រេចបិទខ្ទប់តំបន់ទំនប់រលកមួយផ្នែក(ចាប់ពីក្រុមទី៦ ដល់ក្រុមទី១១ ក្រុមទី១៦ ដល់ក្រុមទី២៤ និងក្រុមទី៣២) ជាបន្ទាន់ ចាប់ពីមាត់សមុទ្រដល់ផ្លូវរថភ្លើង ដោយកំណត់បិទចាប់ពីមុខស្នាក់ការកងរាជអាវុធហត្ថទំនប់រលក រហូតដល់ផ្លូវឡើងទៅរោងចក្រ អរ ស៊ី អាយ (ទាំងសងខាងផ្លូវ) ដោយមិនអនុញ្ញាតឱ្យមានការចេញ-ចូលតំបន់នោះបន្តទៀតឡើយ។

ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទំនប់រលំកអាចធ្វើដំណើរដោយថ្មើរជើងដើម្បីទិញម្ហូបអាហារ សម្ភារប្រើប្រាស់ចាំបាច់នានានៅផ្សារក្នុងភូមិ ដោយអ្នកលក់ និងអ្នកទិញត្រូវពាក់ម៉ាស់បាញ់អាល់កុល ឬដែលសម្លាប់មេរោគ រក្សាគម្លាតសុវត្ថិភាព ព្រមទាំងដាក់ខ្សែចងនៅមុខកន្លែងលក់ដូរឱ្យបានត្រឹមត្រូវ។ ដោយឡែកប្រជាពលរដ្ឋរស់នៅក្នុងក្រុមទី៩, ១២, ១៣, ១៤ និងក្រុមទី១៥ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះគឺមិនអនុញ្ញាតឱ្យចេញពីទីតាំងរបស់ខ្លួនឡើយ។
ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ នឹងចុះស្រាវជ្រាវ សម្ភាសន៍អ្នកពាក់ព័ន្ធនៅក្នុងទីតាំងនោះ ហើយក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តនឹងចុះយកវត្ថុសំណាកពីអ្នករស់នៅក្នុងតំបន់នោះទាំងអស់គ្នាដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩។រដ្ឋបាលខេត្តព្រះសីហនុ សូមណែនាំបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទំនប់រលក ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់វិធានការ«៣ការពារនិង៣កុំ»របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានធុរចាំបាច់ត្រូវធ្វើដំណើរទៅ មកក្រុងព្រះសីហនុ-ស្រុកស្ទឹងហាវ ត្រូវវាងតាមផ្លូវរោងចក្រ អរ ស៊ី អាយ (RCI) វិញ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


