ព័ត៌មានជាតិ
ក្រុមហ៊ុនចំនួន ២០ ចូលរួមការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង ១១ ឆ្នាំ ២០២៥ នៅខណ្ឌដូនពេញ
ក្នុងការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ ២០២៥ ដែលប្រើប្រាស់ថវិកាមូលនិធិសង្កាត់របស់រាជរដ្ឋាភិបាលកម្ពុជា នៅខណ្ឌដូនពេញ មានក្រុមហ៊ុនចំនួន ២០ ក្រុមហ៊ុន បានចូលរួមដេញថ្លៃ កាលពីព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ នាសាលាខណ្ឌដូនពេញ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមាន លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ជា ខេមា អភិបាលខណ្ឌដូនពេញ ហើយក្រុមហ៊ុនចំនួន ២០ ក្រុមហ៊ុន បានចូលរួមដេញថ្លៃក្នុងសង្កាត់ទាំង ១១ នៃមូលដ្ឋានខណ្ឌដូនពេញ។

នាឱកាសនោះ លោក ជា ខេមា បានលើកឡើងពីសមិទ្ធផល នៃការអនុវត្តគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង ១១ សង្កាត់ ឆ្នាំ ២០២៥ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឃួង ស្រេង ដែលជួយស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា ៖ ស្ថាបនាលូមេ ស្តារលូ ជួសជុលផ្លូវ ស្ថាបនា កែលំអសាលារៀន ដាក់ភ្លើងបំភ្លឺផ្លូវ និងរៀបការ៉ូឡានៅតាមដងផ្លូវនានា។ល។

លោកអភិបាលខណ្ឌដូនពេញ បានអំពាវនាវដល់ក្រុមហ៊ុនដែលដេញថ្លៃបានក្នុងគម្រោង ត្រូវធ្វើការងារឲ្យមានគុណភាព សោភ័ណភាព ធានាបានក្នុងការដំណើរការដ្ឋាន។ បន្ថែមទៀតនោះ មន្ត្រីសង្កាត់តាមមូលដ្ឋាននីមួយៗ ត្រូវតាមដានត្រួតពិនិត្យឲ្យបានត្រឹមត្រូវ មិនត្រូវមានការត្រូវរ៉ូវគ្នា ដូចពាក្យលើកឡើងថា “ចាក់ក្រាស់ស៊ីស្ដើង ចាក់ស្ដើងស៊ីក្រាស់” នោះឡើយ។
លោកអភិបាលខណ្ឌ ក៏បានសង្កត់ធ្ងន់ថា មូលដ្ឋានខណ្ឌដូនពេញ ជាទីកន្លែងទេសចរណ៍ វប្បធម៌ គ្រប់វិស័យ ជាក់ស្ដែងថ្មីៗ មានផ្លូវថ្មើរជើង«ចតុមុខ»ផង។
ជាមួយនេះ លោក សុខ ពេញវុធ បានមានប្រសាសន៍ដែរថា ការចូលរួមរបស់វិស័យឯកជនតាមរបៀបប្រកួតប្រជែងក្នុងការចូលរួមដេញថ្លៃគម្រោងអភិវឌ្ឍន៍សង្កាត់នេះ មិនត្រូវមានការឃុបឃិតគ្នាក្នុងការដេញថ្លៃ ឬសន្យាអ្វីមួយក្រោយពេលដេញថ្លៃនោះទេ គឺដើម្បីកសាងសមិទ្ធផលនានាក្នុងមូលដ្ឋានសង្កាត់ និងចូលរួមអភិវឌ្ឍន៍មូលដ្ឋានតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងធ្វើឲ្យមានលក្ខណៈបច្ចេកទេសស្តង់ដារត្រឹមត្រូវ។ ក្រោយការដេញថ្លៃបាន ក្រុមហ៊ុន ត្រូវគោរពនីតិវិធី កិច្ចសន្យា និងរយៈពេលកំណត់ក្នុងការអនុវត្តគម្រោង។ មានសៀវភៅការដ្ឋានតាមការណែនាំរបស់ក្រុមគាំទ្របច្ចេកទេសខណ្ឌ និងសង្កាត់។ ធានាសុវត្ថិភាពការដ្ឋាន សុវត្ថិភាពសាធារណៈ និងរក្សាបរិស្ថានអនាម័យ ចាប់ពីពេលបើកការដ្ឋានអនុវត្តគម្រោង រហូតដល់ពេលបិទការដ្ឋាន។

លោកក៏បានស្នើឲ្យគណៈកម្មការគ្រប់គ្រងគម្រោងសង្កាត់ ត្រូវមានការតាមដានត្រួតពិនិត្យការអនុវត្តគម្រោងជាប្រចាំ ជាពិសេសការពិនិត្យផ្ដល់យោបល់ដោយសរសេរចូលក្នុងសៀវភៅការដ្ឋានជាប្រចាំ មានការទទួលខុសត្រូវចំពោះលទ្ធផលគម្រោង។
លោកបន្តទៀតថា អ្នករៀបចំលទ្ធកម្មគម្រោងមូលនិធិសង្កាត់ មិនត្រូវដេញថ្លៃបានហើយធានាថាធ្វើបាន ហើយធ្វើមិនបាន ត្រូវមានការទទួលខុសត្រូវ។
លោកបញ្ជាក់ថា ទាំងមន្ត្រី និងក្រុមហ៊ុន មានការសូកប៉ាន់គ្នា ធ្វើឲ្យគម្រោងមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ពេលជំនាញស្រាវជ្រាវដឹងនោះ ទាំងមន្ត្រី ត្រូវមានវិធានការច្បាប់ និងក្រុមហ៊ុន មិនមានវត្តមានដេញថ្លៃលើកក្រោយបន្តទៀតឡើយ៕
អត្ថបទ ៖ សុភា










-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


